(ពិភពលោក)៖ នៅថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ព្យុះទីហ្វុងមានឥទ្ធិពលមួយ កំពុងគំរាមកំហែងតំបន់ភាគខាងជើងប្រទេសហ្វីលីពីន

២៖ អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រៃអង្គាសថវិកាបាន៧.១លានដុល្លារថែមទៀត​ ចាប់តាំងពីទើបត្រូវបានថតរូបទុកជាកំណត់ហេតុ នៅក្នុងពន្ធនាគារ

៣៖ ខ្មាន់កាំភ្លើងបាញ់មនុស្ស៣នាក់ស្លាប់ នៅរដ្ឋ Florida នៃសហរដ្ឋអាមេរិក ក្នុងករណីស្អប់ខ្ពើមពូជសាសន៍

៤៖ ធ្លាក់ឧទ្ធម្ភាគចក្រផ្ទុកកងម៉ារីនអាមេរិកនៅប្រទេសអូស្រ្តាលី ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ពីមនុស្សបាត់បង់ជីវិត

៥៖ ទីម័រខាងកើតថ្កោលទោសមីយ៉ាន់ម៉ា ជុំវិញការបណ្តេញមន្រ្តីការទូតជាន់ខ្ពស់របស់ខ្លួន

៦៖ រុស្ស៉ីនិយាយថា ការធ្វើតេស្តហ្សែនបញ្ជាក់ថា មេទាហានស៊ីឈ្នួល Wagner លោក Prigozhin ពិតជាបានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ