(មូស្គូ)៖ ចៅហ្វាយក្រុងមូស្គូ លោក សឺហ្គៃ សូប៊ីយ៉ានីន (Sergei Sobyanin) នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែសីហានេះបាននិយាយថាប្រព័ន្ធការពារដែន អាកាសរុស្ស៉ីបានបាញ់កម្ទេចយន្ដហោះដ្រូនមួយគ្រឿង ដែលហោះទៅក្បែរទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP។

លោក សូប៊ីយ៉ានីន បានបញ្ជាក់នៅក្នុងសារមួយបង្ហោះលើ Telegram ដូច្នេះថា «កាលពីយប់នេះ (ថ្ងៃសុក្រ) ប្រព័ន្ធការពារដែនអាកាសបានបាញ់កម្ចេច យន្ដហោះដ្រូនមួយគ្រឿងដែលហោះទៅក្បែរទីក្រុងមូស្គូ នៅក្នុងស្រុក អ៉ីស្រ្ទីនស្គី (Istrinskii)»។ លោកបន្តថាបើតាមព័ត៌មានបឋម មិនមានមនុស្សណា ម្នាក់រងរបួស ឬស្លាប់នោះទេ ហើយក៏មិនទាន់មានសេចក្ដីរាយការណ៍ពីការខូចខាតនោះដែរ។

គួរបញ្ជាក់ថា អាជ្ញាធរុស្ស៉ី នៅក្នុងតំបន់ ប៊ែលហ្គោរ៉ូដ (Belgorod) ស្ថិតនៅក្បែរព្រំដែនជាមួយអ៊ុយក្រែន បានអះអាងថាជនស៊ីវិល ៣នាក់ត្រូវបាន សម្លាប់ដោយកងកម្លាំងអ៊ុយក្រែន កាលពីថ្ងៃពុធកន្លងទៅនេះ។ ទីក្រុងមូស្គូ និងតំបន់ដទៃទៀតរបស់រុស្ស៉ីបានក្លាយជាគោលដៅនៃការវាយប្រហារដោយ យន្ដហោះដ្រូនជាបន្តបន្ទាប់ ក្រោយលោក ហ្សេលេនស្គី និយាយថាសង្រ្គាមឈ្លានពានប្រឆាំងនឹងប្រទេសរបស់លោក កំពុងត្រឡប់ចូលទៅក្នុង ទឹកដីរុស្ស៉ីវិញ៕