(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ លោក ដូណាល់ ត្រាំ ក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងបំផុត ដែលត្រូវបានថតវាស់កម្ពស់ ដូចអ្នកទោសដទៃទៀត
២៖ សហរដ្ឋអាមេរិក នឹងចាប់ផ្ដើមការបណ្ដុះបណ្ដាលពីឡុតយន្ដហោះចម្បាំង F-16 របស់អ៊ុយក្រែន នៅខែកញ្ញា
៣៖ ប្រទេសដែនកោះហ្វីជី សង្ឃឹមថាការប្រកួតប្រជែងឥទ្ធិពលរវាងចិននិងអាមេរិក នឹងមិនឈានដល់ជម្លោះយោធានោះទេ
៤៖ លោក ស៉ី ជិនពីង និងលោក ណារិនដ្រា ម៉ូឌី បើកកិច្ចពិភាក្សាកម្រមួយ ដើម្បីជជែកអំពីបញ្ហាព្រំប្រទល់ចិន-ឥណ្ឌា
៥៖ UNICEF៖ មួយឆ្នាំក្រោយមហន្តរាយទឹកជំនន់ក្នុងប្រទេសប៉ាគីស្ថាន កុមាររាប់លាននាក់នៅតែត្រូវការជំនួយសង្រ្គោះ
៦៖ អូស្រ្តាលីប្រារព្ធសមយុទ្ធយោធាជាមួយហ្វីលីពីន និងគ្រោងធ្វើប្រតិបត្តិការល្បាតរួមបន្ថែមទៀត នៅតំបន់សមុទ្រចិនខាងត្បូង