(ប៉េកាំង)៖ ថ្ងៃទី២៤ ខែសីហា សន្និសីទលារព័ត៌មានពិសេសនៃកិច្ចប្រជុំលើកទី១៥ថ្នាក់អ្នកដឹកនៃប្រទេស“BRICS”ដែលបើកធ្វើនៅក្រុងចូហានណេសបឺក អាហ្វ្រិកខាងត្បូងបានប្រកាសថា អញ្ជើញអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អារ៉ាប់រួម អេបីរ៉ាត់អាហ្សង់ទីន អ៊ីរ៉ង់និងអេត្យូពីចូលរួមជាផ្លូវការក្នុងគ្រួសារធំBRICS។

លោកXiJ inping ប្រធានរដ្ឋចិនបានលើកឡើងថា ការពង្រីកសមាជិកលើកនេះមានលក្ខណៈប្រវត្តិសាស្ត្រ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេស BRICSក្នុងការរួមសាមគ្គីគ្នានិងសហប្រតិបត្តិការជាមួយប្រទេសកំពុងអភិវឌ្ឍន៍ គឺសមស្របទៅនឹងក្តីសង្ឃឹមរបស់សហគមន៍អន្តរជាតិ សមស្របទៅនឹងផលប្រយោជន៍រួមរបស់ប្រទេសទីផ្សារងើបឡើងថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍។លោកបានលើកឡើងថា ការពង្រីកសមាជិកជាចំណុចចាប់ផ្តើមថ្មីរបស់កិច្ចសហប្រតិបត្តិការBRICS ហើយនឹងបំពេញបន្ថែមកម្លាំងចកលរថ្មីដល់យន្តការសហប្រតិបត្តិការ BRICS ព្រមនិងពង្រឹងថែមមួយកម្រិតទៀតនូវកម្លាំងសន្តិភាព និងអភិវឌ្ឍន៍ពិភពលោក។

"BRICS" គឺជាអក្សរកាត់ដែលផ្សំឡើងដោយអក្សរដំបូងនៃឈ្មោះប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិននិងអាហ្វ្រិកខាងត្បូង វាគឺជាយន្តការសហប្រតិបត្តិការអន្តរជាតិដែលបានចាប់ផ្តើមដំណើរការនៅឆ្នាំ២០០៦។កិច្ចប្រជុំកំពូលលើកនេះ មានប្រទេសជាង២០បានដាក់ពាក្យស្នើសុំចូលរួមក្នុង BRICS នេះបានបង្ហាញពីថាមពលជីវិត ភាពទាក់ទាញនិងតម្លៃយុទ្ធសាស្ត្រនៃយន្តការសហប្រតិបត្តិការ BRICSក្នុងកិច្ចការអន្តរជាតិ។

នៅក្នុងកិច្ចប្រជុំBRICS ដែលបើកធ្វើនាពេលថ្មីៗនេះ លោកXiJinpingបានលើកឡើងថា បច្ចុប្បន្ន ពិភពលោកបានឈានចូលដំណាក់កាលថ្មី នៃភាពរង្គើះរង្គើនិងការផ្លាស់ប្តូរ បណ្តាប្រទេសBRICSជាកម្លាំងដ៏សំខាន់ ក្នុងការបង្កើតនិមាបនកម្មអន្តរជាតិ តំណាងឱ្យទិសដៅឈានទៅមុខនៃសង្គមមនុស្សជាតិ ហើយមុខជានឹងជះឥទ្ធិពលយ៉ាងខ្លាំង ដល់ដំណើរការអភិវឌ្ឍន៍របស់ពិភពលោកជាមិនខាន។

លោកXiJinpingបានប្រកាសថា ភាគីចិនបានបង្កើតមូលនិធិក្នុងទំហំ៤០០០លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍសកលនិងសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យារវាងប្រទេសកំពុងអភិវឌ្ឍន៍ ហើយនឹងចេញប្រាក់ទុនពិសេសក្នុងទំហំ១០០០០លានដុល្លារអាមេរិក សម្រាប់ការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល។ប្រទេសចិនក៏នឹងផ្តល់ការគាំទ្រសម្រាប់ការផ្លាស់ប្តូរសមិទ្ធផល នៃការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា របស់បណ្តាប្រទេសBRICS គាំទ្រការកសាងសមត្ថភាពរបស់ប្រទេសនានាលើវិស័យកសិកម្ម អេកូឡូស៊ី ការកាត់បន្ថយគ្រោះមហន្តរាយជាដើម។ ភាគីចិននឹងបន្តជំរុញកិច្ចសហប្រតិបត្តិការផ្នែកអប់រំ រួមទាំងការរកការងារធ្វើនិងការច្នៃប្រឌិតថ្មីរបស់ស្រ្តី៕

អត្ថបទ និងរូបដោយវិទ្យុមិត្តភាពកម្ពុជាចិន