(ប៉េកាំង)៖ លោកXiJinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមសន្និសីទសារព័ត៌មានពិសេស នៃកិច្ចជំនួបលើកទី១៥នៃថ្នាក់ដឹកនាំប្រទេស BRICS ដោយគូសបញ្ជាក់ថា ការបន្ថែមចំនួនសមាជិកប្រទេសBRICS គឺជាទីចាប់ផ្តើមថ្មីនៃកិច្ចសហប្រតិបត្តិការប្រទេសBRICS ដែលនឹងបំពេញបន្ថែមកម្លាំងរស់រវើកថ្មីដល់យន្តការសហប្រតិបត្តិការប្រទេសBRICS។

ព្រឹកថ្ងៃទី២៤ខែសីហា តាមម៉ោងក្នុងតំបន់ លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញចូលរួមសន្និសីទសារព័ត៌មានពិសេស នៃកិច្ចជំនួបលើកទី១៥នៃថ្នាក់ដឹកនាំប្រទេសBRICS នៅទីក្រុងJohannesburg។ សន្និសីទបានប្រកាស អញ្ជើញប្រទេសអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួមអាហ្សង់ទីន អ៊ីរ៉ង់និងអេត្យូពីឱ្យចូលជាសមាជិកប្រទេសBRICSជាផ្លូវការ។

លោកXiJinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះថា មេដឹកនាំប្រទេសទាំង៥ បានយល់ព្រមជាឯកច្ឆន្ទ ចំពោះការអញ្ជើញប្រទេសអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួមអាហ្សង់ទីន អ៊ីរ៉ង់និងអេត្យូពីឱ្យចូលជាសមាជិកប្រទេសBRICS។ ភាគីចិនសូមសម្តែងការអបអរសាទចំពោះប្រទេសទាំងនេះ ហើយសូមសម្តែងការកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់អាហ្វ្រិកខាងត្បូងដែលជាប្រទេសម្ចាស់ផ្ទះ និងលោកប្រធានាធិបតីMatamela CyrilRamaphosa។

សន្និសីទបានអនុម័តនិងចេញផ្សាយ《សេចក្តីប្រកាសទីក្រុងJohannesburgនៃកិច្ចជំនួបលើកទី១៥ នៃថ្នាក់ដឹកនាំប្រទេសBRICS》

(អត្ថបទ និងរូបភាព៖ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន)