(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តីពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣!
១៖ BREAKING: ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner លោក Yevgeny Prigozhin ស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះ
២៖ កូរ៉េខាងជើង បរាជ័យជាលើកទី២ ក្នុងការបាញ់បង្ហោះ ផ្កាយរណបស៊ើបការណ៍
៣៖ សហរដ្ឋអាមេរិក អនុម័តការលក់បរិក្ខារយោធាទំហំ ៥០០លានដុល្លារ ទៅឱ្យតៃវ៉ាន់
៤៖ រុស្ស៉ី អះអាងពីការបន្តបាញ់កម្ទេចយន្ដហោះដ្រូនអ៊ុយក្រែន លើទឹកដីរបស់ខ្លួន
៥៖ CDC អាមេរិក៖ មេរោគបំប្លែងថ្មី BA.2.86 អាចចម្លងជំងឺទាំងលើអ្នកធ្លាប់កើតកូវីដ១៩ និងចាក់វ៉ាក់សាំងរួច
៦៖ ជប៉ុនចាប់ផ្តើមការបង្ហូរទឹកកាកសំណល់វិទ្យុសកម្ម ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលក្នុងមហាសមុទ្រប៉ាស៉ីហ្វិក
៧៖ គ្រោះបំណាក់ដី បំផ្លាញអគារមួយចំនួនតែគ្មានអ្នករងរបួស នៅតំបន់ភ្នំភាគខាងជើងប្រទេសឥណ្ឌា