(ប៉េកាំង)៖ ក្នុងឱកាសដែលលោកប្រធានរដ្ឋចិន Xi Jinping អញ្ជើញចូលរួមកិច្ចជំនួបលើកទី១៥នៃថ្នាក់ដឹកនាំប្រទេស BRICS និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី២៣ខែសីហាតាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនវិទ្យុអាហ្វ្រិកខាងត្បូងបានប្រកាសជាផ្លូវការ អំពីការរួមគ្នាថតភាពយន្តឯកសារក្រោមចំណងជើងថា «កំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការមេត្រីភាពរវាងចិននិងអាហ្វ្រិកខាងត្បូងក្នុងរយៈពេល២៥ឆ្នាំកន្លងទៅ» ដើម្បីកត់ត្រាពីទំនាក់ទំនងដូចបងប្អូនរវាងចិននិងអាហ្វ្រិកខាងត្បូង និងរំពឹងទុកពីអនាគតដ៏ល្អបវរដែលពួតដៃគ្នាកសាងសហគមន៍រួមវាសនា រវាងចិននិងអាហ្វ្រិកខាងត្បូងប្រកបដោយកម្រិតខ្ពស់។

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោកស្រី Yolande van Biljon CFO នៃក្រុមហ៊ុនវិទ្យុអាហ្វ្រិកខាងត្បូងនិងជាតំណាងរបស់លោកស្រី Nada Wotshela CEO នៃក្រុមហ៊ុនវិទ្យុអាហ្វ្រិកខាងត្បូងបានរួមគ្នាដាក់ ឱ្យដំណើរការការថតភាពយន្តនិងធ្វើជាសក្សីក្នុងពិធីផ្លាស់ប្តូរកិច្ចព្រមព្រៀង៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន