(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ចារកម្មអង់គ្លេសថា យន្ដហោះទម្លាក់គ្រាប់បែករុស្ស៉ីមួយគ្រឿង ទំនងជាត្រូវបានបំផ្លាញដោយការវាយប្រហារយន្ដហោះដ្រូន

២៖ លោក ស៊ី ជិនពីង «អនុត្តរភាពនិយម» មិនមាននៅក្នុង DNA របស់ចិននោះទេ

៣៖ សេតវិមានបញ្ជាក់ថា លោក បៃដិន នឹងចូលរួមកិច្ចប្រជុំ G20 ខណៈលោកស្រី Harris នឹងទៅចូលរួមកិច្ចប្រជុំអាស៊ាន

៤៖ លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីកំពុងជួបប្រទះបញ្ហាប្រឈមសេដ្ឋកិច្ចដ៏ធំ

៥៖ អ៉ីរ៉ង់បញ្ចេញយន្តហោះដ្រូនប្រយុទ្ធស៊េរីថ្មី ដែលអាចវាយប្រហារដល់អ៉ីស្រាអែល

៦៖ ប៉ាគីស្ថានជម្លៀសប្រជាជនប្រមាណ១០០,០០០នាក់ ទៅកន្លែងសុវត្ថិភាព ដោយសារតែគ្រោះទឹកជំនន់

៧៖ ឥណ្ឌា៖ បាក់ស្ពានផ្លូវរថភ្លើងដែលកំពុងស្ថិតក្រោមការសាងសង់ ផ្តាច់ជីវិតកម្មករយ៉ាងតិច១៧នាក់