(ប៉េកាំង)៖ ព្រឹកថ្ងៃទី២២ខែសីហា តាមម៉ោងក្នុងតំបន់ លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោកRamaphosaប្រធានាធិបតីអាហ្រ្វិកខាងត្បូងនៅទីស្តីការប្រធានាធិបតីក្រុងព្រីតូរីយ៉ា។

ថ្លែងក្នុងកិច្ចជំនួប លោកស៊ីជីនភីង បានលើកឡើងថា ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី កិច្ចកសាងប្រទេសជាតិនិងកម្លាំងឥទ្ធពលអន្តរជាតិ របស់អាហ្រ្វិកខាងត្បូងបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ នៅលើទឹកដីដ៏អស្ចារ្យនៃអាហ្រ្វិកខាងត្បូង ខ្ញុំបានមើលឃើញដោយផ្ទាល់ភ្នែក នូវការអភិវឌ្ឍយ៉ាងផុលផុសនៃទំនាក់ទំនងរវាងចិននិងអាហ្រ្វិកខាងត្បូង។

ហេតុអ្វីបានជាទំនាក់ទំនងរវាងចិននិងអាហ្រ្វិកខាងត្បូងមានភាពល្អប្រសើរ និងចំណងមិត្តភាពរវាងចិននិងអាហ្រ្វិកខាងត្បូង មានភាពស៊ីជម្រៅ បញ្ហាគន្លឹះគឺស្ថិតនៅត្រង់ថា ប្រទេសទាំងពីរនិងបក្សទាំងពីរបានរួមសុខរួមទុក្ខគ្នាលើផ្លូវអភិវឌ្ឍន៍រៀងខ្លួន។បច្ចុប្បន្ននេះ ឈរលើទីចាប់ផ្តើមថ្មីនៃប្រវត្តិសាស្រ្ត ការបន្តវេនចំណងមិត្តភាព ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងបង្កើនការសហការនិងសម្របសម្រួលគ្នា គឺជាក្តីបំណងរួមរបស់ប្រទេសទាំងពីរ ហើយក៏ជាភារកិច្ចធ្ងន់ដែលយុគសម័យផ្តល់ ដល់ពួកយើងផងដែរ។ខ្ញុំរីករាយរួមជាមួយលោកប្រធានាធិបតី ធ្វើកិច្ចខិតសំប្រឹងប្រែង ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយរវាងចិននិងអាហ្រ្វិកខាងត្បូងឱ្យឡើងដល់កម្រិតថ្មីទៀត៕

អត្ថបទ និងរូបភាពដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន