(ប៉េកាំង)៖ វេលាម៉ោង៨យប់ថ្ងៃទី២២ ខែសីហា កម្មវិធីពិសេសដើម្បីអបអរថ្ងៃបុណ្យឈីស៊ីប្រពៃណីចិនឆ្នាំ២០២៣ «ជួបជុំគ្នានៅថ្ងៃបុណ្យឈីស៊ី ឆ្លងរាត្រីដោយរ៉ូមែនទិច»នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចាក់បញ្ចាំងតាមកម្មវិធីប្រព័ន្ធសារព័ត៌មានបែបថី្ម និងប្រព័ន្ធសារព័ត៌មានចម្រុះ ដូចជាប៉ុស្តិ៍ទូរទស្សន៍CCTV-1 ប៉ុស្តិ៍ទូរទស្សន៍CCTV-3 កម្មវិធី APPនៃCMG Mobileនិងកម្មវិធីAPPព័ត៌មាននៃស្ថានីយទូរទស្សន៍មជ្ឈិមចិនជាដើម។

កម្មវិធីពិសេសនេះ បានរួមបញ្ចូលគ្នានូវទេសភាពភ្នំនិងទឹកដ៏ស្រស់ស្អាត ភាពក្លៀវក្លារបស់យុវជន ប្រជាប្រិយភាពទំនើបនិងកក្តាអន្តរជាតិ ដើម្បីបង្ហាញឱ្យឃើញនូវកម្លាំងេជីវិតនៃវប្បធម៌ប្រពៃណីចិនក្នុងយុគសម័យថ្មី និងការស្វែងរករបស់ប្រជាជនចំពោះជីវភាពរស់នៅដ៏ល្អបវរ។

កម្មវិធីពិសេសដើម្បីអបអរថ្ងៃបុណ្យឈីស៊ីឆ្នាំនេះ មានការសម្តែងរបាំចម្រៀងនិងការយកបទសម្ភាសន៍នៅកន្លែងផ្ទាល់ ហើយបានរួបបញ្ចូលជាមួយគ្នានូវវប្បធម៌ប្រពៃណី និងការច្នៃប្រឌិតថ្មីនៃសិល្បៈសម័យទំនើប ហើយបានប្រើប្រាស់ការសម្តែង ប្រកបដោយយុវភាព ដើម្បីបង្ហាញនិងពង្រីកខ្លឹមសារវប្បធម៌ប្រពៃណីចិន ដែលបាននាំមកនូវភាពរីករាយខាងចក្ខុវិញ្ញាណដល់ទស្សនិកជន៕

វិទ្យុមិត្តភាពកម្ពុជាចិន