(គែរ)៖ អង្គការ Save the Children បាននិយាយនៅថ្ងៃអង្គារនេះថា ភាពអត់ឃ្លានបានឆក់យកជីវិតកុមារយ៉ាងតិច ៤៩៨នាក់ និង «ប្រហែលជារាប់រយនាក់ទៀត» នៅក្នុងប្រទេសស៊ូដង់ ក្រោយពីសង្គ្រាមស៊ីវិលបរយៈពេលបួនខែ រវាងនាយឧត្តមសេនីយគូប្រជែងទាំងពីរក្នុងប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

នៅស៊ូដង់ ជម្លោះបានផ្ទុះឡើងរវាងកងទ័ព ដែលដឹកនាំដោយនាយឧត្តមសេនីយ Abdel Fattah al-Burhan និងកងកម្លាំងប្រដាប់អាវុធរហ័សដែលដឹកនាំដោយ នាយឧត្តមសេនីយ Mohamed Hamdan Dagalo កាលពីថ្ងៃទី ១៥ ខែមេសា។

អង្គការ Save the Children បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យ៉ាងហោចណាស់មានកុមារចំនួន ៤៩៨នាក់នៅក្នុងប្រទេសស៊ូដង់ និងរាប់រយនាក់ទៀតទំនងជាបានស្លាប់ដោយការអត់ឃ្លាន រួមទាំងកុមារ ២៤នាក់នៅក្នុងមណ្ឌលកុមារកំព្រារបស់រដ្ឋាភិបាលមួយ»

យោង​តាម​​ទិន្នន័យ​ទីតាំង​ពីផ្ទុះសង្គ្រាមមក មនុស្សប្រហែល៥,០០០នាក់ត្រូវបានសម្លាប់ ហើយមនុស្សជាងបួនលាននាក់ត្រូវបានផ្លាស់ទីលំនៅ៕