(ប៉េកាំង)៖ ថ្ងៃទី២១ ខែសីហា ក្នុងឱកាសអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលនៃប្រទេស BRICS លើកទី១៥នៅទីក្រុង Johannesburgនិងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាហ្វ្រិកខាងត្បូង លោកXi Jinpingប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទលើ ប្រព័ន្ធផ្សព្វផ្សាយអាហ្វ្រិកខាងត្បូង។

អត្ថបទនេះបានចង្អុលបង្ហាញថា តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី Matamela Cyril Ramaphosaនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង ខ្ញុំនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអាហ្វ្រិកខាងត្បូង និងចូលរួមកិច្ចប្រជុំកំពូលនៃប្រទេស BRICSលើកទី១៥។ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំនិងលោកប្រធានាធិបតីRamaphosaបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ រួមគ្នាពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រួមគ្នាស្វែងរកការអភិវឌ្ឍនិងរួមគ្នាប្រឈមបញ្ហា ហើយទំនុកចិត្តខាងយុទ្ធសាស្ត្រទៅវិញទៅមក មានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់។

យើងបានគាំទ្រគ្នាយ៉ាងម៉ឺងម៉ាត់ទៅវិញទៅមក លើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលនិងកង្វល់រួមសំខាន់ៗ រក្សាកិច្ចសហការលើបញ្ហាអន្តរជាតិនិងតំបន់សំខាន់ៗ អនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ និងជំរុញឱ្យសណ្តាប់ធ្នាប់អន្តរជាតិវិវឌ្ឍទៅ រកទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល។ ខ្ញុំសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចលើកនេះ អាចរួមជាមួយលោកប្រធានាធិបតី Ramaphosa ចារទំព័រថ្មីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយរវាងចិននិងអាហ្វ្រិកខាងត្បូង៕

វិទ្យុមិត្តភាពកម្ពុជា