(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។
១៖ លោក លូកាសិនកូ ថាលោក ពូទីន មិនជំរុញឱ្យបេឡារុស ចូលរួមក្នុងសង្រ្គាមនៅអ៊ុយក្រែន ឡើយ
២៖ ចារកម្មកូរ៉េខាងត្បូង ជឿថាកូរ៉េខាងជើង អាចនឹងធ្វើតេស្ដបាញ់មីស៊ីល ក្នុងពេលដំណាលគ្នានៃកិច្ចប្រជុំអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង
៣៖ UN ថាកូរ៉េខាងជើង គិតតែពីការអភិវឌ្ឍកម្មវិធីអាវុធ ជាជាងសុខទុក្ខរបស់ប្រជាជនខ្លួនឯង
៤៖ ចៅហ្វាយក្រុងតៃប៉ិ នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ខណៈភាពតានតឹងជាមួយតៃវ៉ាន់ កាន់តែឡើងកម្ដៅ
៥៖ នូវែលសេឡង់នឹងផ្តល់ប្រាក់សំណង៣លានដុល្លារ ដល់បុរសម្នាក់ដែលជាប់ពន្ធនាគារអស់១៨ឆ្នាំ ដោយសារការកាត់ទោសខុស
៦៖ ក្រុមនាវាចម្បាំងរុស្ស៉ីនិងចិន ធ្វើសមយុទ្ធយោធារួមគ្នានៅតំបន់មហាសមុទ្រប៉ាស៉ីហ្វិក