(ប៉េកាំង)៖ អាជ្ញាធរចិននៅល្ងាចថ្ងៃសុក្រនេះ បានចេញការប្រកាសអាសន្នកម្រិតពណ៌លឿង ក្នុងការប្រមើលមើលពីគ្រោះមហន្តរាយភូមិសាស្ត្រ ដែលអាចកើតមាននៅតំបន់មួយចំនួន នៅភាគនិរតីនៃប្រទេសចិន ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។
ក្រសួងធនធានធម្មជាតិ និងឧតុនិយមរបស់ប្រទេសចិន បានព្រមានពីហានិភ័យនៃគ្រោះមហន្តរាយភូមិសាស្ត្រ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួន ដូចជានៅតំបន់ភាគខាងត្បូងនៃខេត្តស៊ីឈួន ភាគឦសាននៃខេត្តយូណាន និងភាគអាគ្នេយ៍នៃតំបន់ទីបេ ចាប់ពីម៉ោង៨យប់ថ្ងៃសុក្រនេះដល់ម៉ោង ៨យប់ថ្ងៃសៅរ៍។
ប្រជាពលរដ្ឋត្រូវបានណែនាំឲ្យមានការប្រុងប្រយ័ត្ន ជាពិសេសនៅតំបន់ដែលមានហានិភ័យដែលអាចកើតមាន។
គួរបញ្ជាក់ថា ប្រទេសចិនមានប្រព័ន្ធប្រកាសអាសន្នចំនួន៤ពណ៌ សម្រាប់ការព្រមានអំពីគ្រោះមហន្តរាយភូមិសាស្ត្រ ដោយពណ៌ក្រហមជាការព្រមានធ្ងន់ធ្ងរបំផុត ដោយតាមពីក្រោយដោយពណ៌ទឹកក្រូច លឿង និងខៀវ៕