(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អ៊ុយក្រែន អះអាងពីការវាយដណ្ដើមបានភូមិពីទាហានរុស្ស៉ី តែព្រមានពីការលំបាកក្នុងតំបន់ភាគឦសាន

២៖ សមាជិកសភាថៃ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី២២ ខែសីហា

៣៖ ប៉ូលិសសិង្ហបុរី ចាប់ខ្លួនមនុស្ស១០នាក់ និងរឹបអូសទ្រព្យសម្បត្តិ គិតជាទឹកប្រាក់ជាង ៧៣៦លានដុល្លារ ក្នុងការបង្រ្កាបការលាងលុយកខ្វក់

៤៖ លោក Blinken ជជែកតាមទូរស័ព្ទជាមួយអតីតទាហានម៉ារីនអាមេរិក Paul Whelan ដែលកំពុងជាប់ឃុំក្នុងពន្ធនាគាររុស្ស៉ី

៥៖ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ នឹងបំពេញទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត នាថ្ងៃព្រហស្បតិ៍នេះ

៦៖ អ៉ីស្រាអែល ថាការលក់ប្រព័ន្ធបាញ់ស្ទាក់មីស៉ីល Arrow-3 ឱ្យទៅអាល្លឺម៉ង់ គឺត្រូវបានអាមេរិកអនុញ្ញាតហើយ