(ប៉េកាំង)៖ កោះ Yuliangzhou គឺជាដីគោកដែលបង្កើតឡើងដោយការហូរប្រសព្វនៃទន្លេ Han ដែលជាដៃទន្លេធំបំផុតនៃទន្លេ Yangtze ទន្លេ Tangbai និងទន្លេ Xiaoqing ហើយក៏ជាកោះធំជាងគេនៅតំបន់ទន្លេ Han ផងដែរ ។ យ៉ាងណាមិញ កោះ Yuliangzhou ធ្លាប់ជា"វាលរហោឋាន"ដែលមានដីក្សោះជីជាតិមិនស្អាតនិងមានដើមឈើតិចតួច ។ ដោយសារតែទីតាំងភូមិសាស្រ្តប្លែកពិសេស កោះ Yuliangzhou បានឆ្លងកាត់ដំណាក់កាលនៃការអភិវឌ្ឍ យ៉ាងហួសហេតុនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ នៅពេលដែលសណ្ឋាគារ លំនៅដ្ឋានពាណិជ្ជកម្មនិងគម្រោងផ្សេងទៀតបានផ្ទុះឡើង ហើយបញ្ហាបរិស្ថាន ដូចជា សំរាម និងទឹកស្អុយក៏កើតឡើងជាមួយគ្នាផងដែរ។

ក្នុងប៉ុន្មានឆ្នាំថ្មីៗចុងក្រោយនេះ ក្រុង Xiangyang នៅច្រាំងទន្លេ Han បានដាក់ចេញនូវគំរូអាជីវកម្ម "អេកូឡូស៊ី +" យ៉ាងសកម្មដោយផ្អែកលើធនធានអេកូឡូស៊ី និងត្រូវបានដឹកនាំដោយឧស្សាហកម្មកម្សាន្តទេសចរណ៍ ខណៈពេលដែលកំពុងធ្វើការងារដ៏ល្អក្នុងការកែលម្អបរិស្ថានអេកូឡូស៊ី ។ កោះ Yuliangzhou ពឹងផ្អែកគម្រោងស្តារប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ ដូចជាខ្សែក្រវ៉ាត់ទេសភាពជុំវិញកោះនិងឧទ្យានអេកូឡូស៊ីកណ្តាល ដើម្បីគ្រប់គ្រងខ្សាច់និងគ្របដណ្តប់ដោយបៃតង ហើយបានដាំដើមឈើជិត ១០ ម៉ឺនដើម ប្រភេទរុក្ខជាតិគម្របដីជាង ១៣០ ប្រភេទ ដោយមានផ្ទៃដីបៃតងដែលទើបនឹងបន្ថែមជិត ៨ លានម៉ែត្រការ៉េ។

ក្នុងចំណោមនោះ ក្នុងនាមជាគម្រោងស្តារអេកូឡូស៊ីទ្រង់ទ្រាយធំដំបូងគេ ដែលបានចាប់ដំណើរការនៅកោះ Yuliangzhou គម្រោងខ្សែក្រវ៉ាត់ទេសភាពជុំវិញកោះបានបង្កើតផ្លូវបៃតងប្រវែង ២៣គីឡូម៉ែត្រជុំវិញកោះនេះ។ ឧទ្យាន Central Ecological Park ដែលទើបតែត្រូវបានបើកកាលពី ៣ ខែមុន បានបន្ថែមកន្លែងកម្សាន្តសម្រាប់ប្រជាពលរដ្ឋ ដែលរួមបញ្ចូលមុខងារដូចជា ការអភិរក្សអេកូឡូស៊ី ការផ្សព្វផ្សាយវិទ្យាសាស្ត្រនិងវប្បធម៌ ការលេងកីឡានិងហាត់ប្រាណ ។ ដើម្បីប្រើប្រាស់អត្ថប្រយោជន៍បរិស្ថាន និងលំហទឹករបស់កោះ Yuliangzhou ឱ្យបានល្អនិងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពចម្រុះនៃសំណង់អេកូឡូស៊ី រដ្ឋាភិបាលក្នុងស្រុកបានប្រារព្ធឡើងជាបន្តបន្ទាប់ នូវការប្រកួតប្រជែងដែលមានគុណភាពខ្ពស់ និងសកម្មភាពវប្បធម៌មួយចំនួន ដូចជា ការប្រកួតជើងឯកពិភពលោក F1 Motorboat ពិធីបុណ្យចង្កៀងគោមនិងការតាំងពិព័រណ៍សិល្បៈនៅកោះ Yuliangzhou ។ នៅឆ្នាំ ២០២២ កោះ Yuliangzhou បានទទួលពលរដ្ឋនិងភ្ញៀវទេសចរជាង ៣ លាននាក់ ហើយបរិមាណទទួលភ្ញៀវ ក្នុងមួយថ្ងៃខ្ពស់បំផុតលើសពី ៥ ម៉ឹននាក់ ដែលមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវ "សោភ័ណភាពអេកូឡូស៊ី" របស់ទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការអភិវឌ្ឍឧស្សាហកម្មវប្បធម៌និងទេសចរណ៍ផងដែរ។

"វាលខ្សាច់រហោឋាន"ពីមុនបានក្លាយទៅជា "កោះបៃតង" ហើយ"ការបែ្រជាបៃតង" នេះនៅកោះ Yuliangzhou កំពុងរីករាលដាលតាមដងទន្លេ Han៕

វិទ្យុមិត្តភាពកម្ពុជាចិន