(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ហ្វីលីពីន មើលឃើញថាហានិភ័យនៃជម្លោះយោធានៅតៃវ៉ាន់ គឺជាកង្វល់មួយដ៏ធំ

២៖សហរដ្ឋអាមេរិក៖ អ្នកស្លាប់ក្នុងភ្លើងឆេះព្រៃ នៅហាវ៉ៃ កើនលើស ១០០នាក់

៣៖ របបសឹកនីហ្សេ ថាបើកចំហចំពោះកិច្ចចរចា ខណៈរុស្ស៉ី និងសហរដ្ឋអាមេរិក សង្កត់ធ្ងន់ពីសន្តិភាព

៤៖ UN ព្រមានថាស្ថានភាពនៅស៊ូដង់ «គ្រប់គ្រងលែងបាន» ខណៈមនុស្សជាង ១លាននាក់ភៀសខ្លួនចេញពីប្រទេសដោយសារសង្រ្គាម

">

៥៖ តុលាការធម្មនុញ្ញថៃ ទាត់ចោលសំណើរបស់គណបក្ស Move Forward ដែលចង់ឱ្យពិនិត្យឡើងវិញ លើការសម្រេចចិត្តរបស់សភា ក្នុងការរាំងខ្ទប់លោក Pita មិនឱ្យក្លាយជានាយករដ្ឋមន្រ្តី

៦៖ រុស្ស៉ី វាយប្រហារឃ្លាំងស្តុកគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនជាថ្មីម្តងទៀត ខណៈកប៉ាល់ដឹកទំនិញដំបូងបានចាកចេញពីកំពង់ផែសមុទ្រខ្មៅតាមច្រករបៀងថ្មី