(ប៉េកាំង)៖ នៅថ្ងៃទី ១៤ ខែសីហា វេទិកាស្តីពីកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយនៃ "ដៃគូអាហ្រ្វិក" ឆ្នាំ២០២៣ ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងសម្ព័ន្ធវិទ្យុផ្សាយសំឡេងអាហ្រ្វិក បានប្រារព្ធឡើងនៅទីក្រុងណៃរ៉ូប៊ី រដ្ឋធានីនៃប្រទេសកេនយ៉ា ក្រោមប្រធានបទ "ស្វែងរកការរៀនសូត្រពីអរិយធម៌ទៅវិញទៅមកក្នុងន័យរួមគ្នាត្រួសត្រាយអនាគត" ។ លោក Hu Heping អនុរដ្ឋមន្ត្រីប្រចាំការនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន បានចូលរួមក្នុងវេទិកានេះ និងថ្លែងសុន្ទរកថា ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។

លោក Grégoire Ndjaka នាយកប្រតិបត្តិនៃសម្ព័ន្ធវិទ្យុផ្សាយសំឡេងអាហ្រ្វិក លោក Zhou Pingjian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកេនយ៉ា និងអ្នកដឹកនាំនៃស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ អ្នកជំនាញ បញ្ញវន្ត និងតំណាងក្រុមហ៊ុនចិននិងអាហ្រ្វិកសរុប ជាង ១រយរូប មកពីប្រទេសអាហ្វ្រិកចំនួន ២៧ប្រទេស ក្នុងនោះរួមមានប្រទេសកេនយ៉ា អាហ្វ្រិកខាងត្បូង និងនីហ្សេរីយ៉ាជាដើម បានចូលរួមវេទិកានេះតាមអនឡាញឬនៅកន្លែងផ្ទាល់៕

វិទ្យុមិត្តភាពកម្ពុជាចិន