(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លោក គីម ជុងអ៊ុន ធ្វើទស្សនកិច្ចទៅកាន់រោងចក្រផលិតមីស៊ីល ចំពេលមានការចោទប្រកាន់ពីការផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី

២៖ បេសកកម្មរក្សាសន្តិភាព UN ប្រចាំប្រទេសម៉ាលី ចាកចេញពីមូលដ្ឋានមុនកាលកំណត់ ដោយសារអសន្តិសុខ

៣៖ តៃវ៉ាន់ នឹងមិនចុះញ៉មចំពោះការគំរាមកំហែង ឡើយ, នេះជាសម្ដីរបស់មេដឹកនាំរងកោះតៃវ៉ាន់ក្នុងដំណើរទស្សនកិច្ចនៅអាមេរិក

៤៖ រុស្ស៉ី នឹងបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេង លើនាវាមុជទឹកនុយក្លេអ៊ែរស៊េរីថ្មី

៥៖ មនុស្សសរុបយ៉ាងហោច៥៥នាក់ស្លាប់ ដោយសារគ្រោះទឹកជំនន់នៅប្រទេសបង់ក្លាដែស ក្នុងខែសីហានេះ

៦៖ របបយោធានីហ្សេ ថានឹងកាត់ទោសអតីតប្រធានាធិបតីដែលត្រូវបានទម្លាក់ពីអំណាច ក្រោមបទចោទប្រកាន់ក្បត់ជាតិ