(បាម៉ាកូ)៖ បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិប្រចាំប្រទេសម៉ាលី ឬហៅកាត់ថា ​MINUSMA បាននិយាយថាខ្លួនបានសម្រេចចិត្តដកកងកម្លាំង របស់ខ្លួនចេញពីមូលដ្ឋានមួយកន្លែង ស្ថិតនៅភាគខាងជើងនៃប្រទេស មុនកាលកំណត់ដោយសារតែលក្ខខណ្ឌសន្តិសុខកាន់តែអាក្រក់ឡើងៗ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​​ AFP នៅថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣។

MINUSMA បានឱ្យកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅថាអំឡុងប្រតិបត្តិការរបស់ខ្លួន កងទ័ពរបស់ខ្លួន៣នាក់បានរងរបួស នៅពេលដែលពួកគេរងការ បាញ់ប្រហារ។ ការសម្រេចចិត្តចាកចេញពីមូលដ្ឋានប៊ែរ (Ber) ​​របស់លោក MINUSMA កើតមានឡើងបន្ទាប់ពីទាហានម៉ាលី កាលពីថ្ងៃសៅរ៍ ទី១២ ខែសីហា កន្លងទៅនេះបានឱ្យដឹងថាទាហានរបស់ខ្លួន ៦នាក់បានស្លាប់ និងក្រុមភេរវករ ២៤នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រយុទ្ធគ្នាមួយកាលពីថ្ងៃសុក្រ។

នៅក្នុងសារមួយបង្ហោះបណ្ដាញទំនាក់ទំនងសង្គម X MINUSMA បានគូសបញ្ជាក់ដូច្នេះថា «MINUSMA បានដកចេញពីមូលដ្ឋាន Ber មុនកាលកំណត់ ដោយសារតែអសន្តិសុខធ្ងន់ធ្ងរនៅក្នុងតំបន់ និងហានិភ័យចំពោះកងទ័ពមួកខៀវរបស់យើង»

គួរបញ្ជាក់ថា​ រប​បសឹកដែលបានឡើងកាន់អំណាចនៅក្នុងប្រទេសម៉ាលី ចាប់តាំងពីឆ្នាំ២០២០មក បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ UN កាលពីខែមិថុនា កន្លងទៅនេះឱ្យដកកងកម្លាំង MINUSMA ចេញពីប្រទេសរបស់ខ្លួន នៅត្រឹមដំណាច់ឆ្នាំ២០២៣។ ក្រុមប្រឹក្សាសន្តិសុខក៏បានសម្រេចចិត្តធ្វើតាមការស្នើនេះ ដែរ ហើយការចាកចេញដំបូងរបស់កងកម្លាំង MINUSMA បានធ្វើឡើងកាលពីដើមខែសីហានេះ ដោយចាកចេញពីមូលដ្ឋាន អូហ្គោសសាហ្គូ (Ogossagou)៕