(ពិភពលោក)៖ នៅថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប៉ាគីស្ថានជ្រើសរើសសមាជិកព្រឹទ្ធសភាម្នាក់ ឱ្យធ្វើជានាយករដ្ឋមន្រ្តីចាំផ្ទះ ដើម្បីមើលខុសត្រូវការបោះឆ្នោតសកល

២៖ ចិនចេញមុខថ្កោលទោស បន្ទាប់ពីមេដឹកនាំរងនៃកោះតៃវ៉ាន់ ទៅដល់សហរដ្ឋអាមេរិក

៣៖ រុស្ស៉ីជម្លៀសប្រជាជនជាង២,០០០នាក់ នៅតំបន់ចុងបូព៌ានៃប្រទេសរបស់ខ្លួន ដោយសារតែគ្រោះទឹកជំនន់

៤៖ ភ្លើងឆេះព្រៃនៅរដ្ឋហាវ៉ៃ ក្លាយជាភ្លើងឆេះព្រៃដ៏ប្រល័យបំផុតនៅសហរដ្ឋអាមេរិក ក្នុងរយៈពេលជាង១សតវត្សរ៍ ក្រោយតួលេខមនុស្សស្លាប់ បន្តកើនដល់ ៨៩នាក់

៥៖ អាមេរិកនិងជប៉ុនគ្រោងរួមគ្នា អភិវឌ្ឍប្រព័ន្ធបាញ់ស្ទាក់មីស៉ីលល្បឿនលឿនជាងសំឡេង, នេះបើតាមកាសែតជប៉ុន Yomiuri

៦៖ នាវាចម្បាំងរុស្ស៉ី បានបាញ់ព្រមានទៅលើកប៉ាល់ដឹកទំនិញនៅសមុទ្រខ្មៅ