(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ចិនទទូចឱ្យហ្វីលីពីនធ្វើការរួមគ្នាជាមួយទីក្រុងប៉េកាំង ដើម្បីស្វែងរកមធ្យោបាយបន្ធូរបន្ថយភាពតានតឹង នៅសមុទ្រចិនខាងត្បូង

២៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី នឹងបំពេញទស្សនកិច្ចទៅកាន់ហ្វីលីពីននៅខែក្រោយ ជាមួយការផ្តោតសំខាន់លើបញ្ហាសន្តិសុខដែនសមុទ្រ

៣៖ រុស្ស៉ីទើបបាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែន២០គ្រឿងទៀត នៅក្បែរតំបន់គ្រីមៀ

៤៖ រុស្ស៉ី ប្តេជ្ញាសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់គ្រីមៀ

៥៖ ប្រធានាធិបតីអ៊ុយក្រែន ដកតួនាទីប្រធានមជ្ឈមណ្ឌលជ្រើសរើសកងទ័ពប្រចាំតំបន់ទាំងអស់ ដែលជាផ្នែកនៃការបោសសំអាតអំពើពុករលួយ

៦៖ អ៊ុយក្រែន បើកឆ្នេរកម្សាន្តមួយចំនួនក្នុងទីក្រុង Odesa ឡើងវិញ គិតចាប់តាំងពីមានការវាយប្រហាររបស់រុស្ស៉ី