(ប៉េកាំង)៖ វេបសាយ Wikileaks បានបង្ហើបឱ្យដឹងថា អាមេរិកធ្លាប់លួចយកការណ៍សម្ងាត់តាមបណ្តាញអ៊ីនធើណែត ចំពោះគោលដៅចំនួន ៣៥ នៃប្រទេសជប៉ុន ក្នុងនោះរួមទាំងសមាជិកគណៈរដ្ឋមន្ត្រីជប៉ុនមួយចំនួនទៀតផង។

ថ្ងៃទី ១០ ខែសីហា អ្នកនាំពាក្យចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន អំពីករណីនេះដោយថា រដ្ឋាភិបាលអាមេរិកបានលួចយកការណ៍សម្ងាត់ ចំពោះបណ្តាប្រទេសនានាក្នុងលោកដោយទ្រង់ទ្រាយធំ ជាប្រព័ន្ធ និងគ្មានភាពខុសគ្នា ហើយនៅពេលចុងក្រោយនេះនៅបានប៉ុនប៉ងចាត់បញ្ជូនកម្លាំងយោធា តាមបណ្តាញអ៊ីនធើណែតចំពោះប្រទេសពាក់ព័ន្ធទៀតផង។ ហេតុនេះ អាមេរិកបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីអ្វីដែលហៅថា “Hacker ចិន” តាមគ្រប់ទម្រង់ ល្បួងឬគំរាមកំហែងប្រទេសពាក់ព័ន្ធ ជាពិសេសប្រទេសជុំវិញប្រទេសចិន ឱ្យទទួលយកការដាក់ពង្រាយកម្លាំងយោធា តាមបណ្តាញអ៊ីធើណែតរបស់អាមេរិក។

កម្លាំងយោធាតាមបណ្តាញអ៊ីធើណែតមិនមែនជាកម្លាំងយោធាធម្មតានោះទេ គឺវាមានសារសំខាន់ខាងយុទ្ធសាស្រ្ត។ ការអនុវត្តរបស់អាមេរិកដូចពោលខាងលើ ជាក់ស្តែងបានដាក់ប្រទេសជុំវិញប្រទេសចិនលើរថយន្តចម្បាំងរបស់អាមេរិក គឺងាយកើតមានហានិភ័យខាងការវិនិច្ឆ័យខុសយ៉ាងធំសម្បើម។ ប្រទេសចិនប្រឆាំងចំពោះអាមេរិក ដែលបានដាក់ពង្រាយកម្លាំងយោធាតាម បណ្តាញអ៊ីធើណែតនៅបណ្តាប្រទេសជុំវិញប្រទេសចិន ហើយថ្កោលទោសចំពោះអាមេរិក ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីសម្រេចបាននូវគោលដៅមួយនេះ។ រំពឹងថាសហគមន៍អន្តរជាតិ ជាពិសេសបណ្តាប្រទេសជុំវិញប្រទេសចិន មានការវិនិច្ឆ័យរបស់ខ្លួនចំពោះបំណងប្រាថ្នាដ៏ពិតប្រាកដរបស់អាមេរិក៕

វិទ្យុមិត្តភាពកម្ពុជាចិន