(ប៉េកាំង)៖ អាមេរិកបានផ្សាយអត្ថបទនាពេលចុងក្រោយនេះ ដោយលាតត្រដាងអំពីរដ្ឋាភិបាលអាមេរិក ដែលបានលូតដៃផ្ទាល់ដល់កិច្ចការផ្ទៃក្នុង របស់ប្រទេសប៉ាគីស្ថានហើយគ្រោងដកហូតមុខតំណែង នៃនាយករដ្ឋមន្ត្រីដោយសារមិនពេញចិត្ត ចំពោះរដ្ឋាភិបាលប៉ាគីស្ថានដែលដឹកនាំដោយលោក Imran Khanអតីតនាយករដ្ឋមន្ត្រីនិងជាប្រធានបក្សសកម្មភាពយុត្តិធម៌ប៉ាគីស្ថាន ដែលបានចាត់វិធានការអព្យាក្រឹតការទូត ចំពោះការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន។

បណ្តាញ «The Intercept» នេះទទួលបានឯកសារសម្ងាត់ពីរដ្ឋាភិបាលប៉ាគីស្ថានមួយច្បាប់ ដែលផ្តល់ដោយរដ្ឋមន្ត្រីភាគីយោធាប៉ាគីស្ថាន។ ឯកសារនេះជាសារទូរលេខ សម្ងាត់ការទូតដែលផ្ញើមកវិញដោយលោក Asad Majeed Khanឯកអគ្គរដ្ឋទូតប្រទេសប៉ាគីស្ថានប្រចាំអាមេរិកកាលពីថ្ងៃទី៧ខែមីនាឆ្នាំ២០២២។ ក្នុងសារនេះបាន
កត់ត្រាខ្លឹមសារសន្ទនារបស់លោកជាមួយលោកDonald Lu ឧបការីនៃរដ្ឋមន្ត្រី
ការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីខាងត្បូង និងអាស៊ីកណ្តាលនាពេលនោះនៅក្នុងពិធីជប់លៀងថ្ងៃត្រង់មួយ។
ក្នុងសារទូរលេខនេះលោកAsad Majeed Khanបានសរសេរថាក្នុងនាមជាតំណាងរដ្ឋាភិបាលអាមេរិកលោក ​Donald Luបានវាយទម្លុះការសម្តែងការគួរសម ការទូតពោលគឺមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ ព្រមទាំងបានសម្តែងការមិនពេញចិត្តចំពោះគោលនយោបាយ របស់ប៉ាគីស្ថានដោយផ្ទាល់តែម្តងហើយ
ថែមទាំងបានថ្លែងថាមានតែទម្លាក់លោកនាយករដ្ឋមន្ត្រី Imran Khanឱ្យចុះចេញពីមុខតំណែងនោះទេ ទើបប៉ាគីស្ថានអាចទទួលបានការអធ្យាស្រ័យពីអាមេរិកបាន៕

វិទ្យុមិត្តភាពកម្ពុជាចិន