(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សហរដ្ឋអាមេរិក បញ្ជូនមន្ត្រីការទូតទៅនីហ្សេ ដើម្បីជួបមេដឹកនាំរដ្ឋប្រហារ និងជំរុញឱ្យដោះលែងលោក Bazoum ​

២៖ បេឡារុស ផ្ដើមធ្វើសមយុទ្ធយោធា ក្បែរតំបន់ព្រំដែនជាប់ប៉ូឡូញ និងលីទុយអានី ខណៈភាពតានតឹងកើនឡើង

៣៖ ជប៉ុន ត្រៀមខ្លួនរួចជាស្រេចរង់ចាំការមកដល់នៃខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំងរបស់ព្យុះទីហ្វុង Khanun

៤៖ សហរដ្ឋអាមេរិក ចាត់ទុកការចាប់ខ្លួនអតីតនាយករដ្ឋមន្រ្តីលោក Imran Khan ជា «បញ្ហាផ្ទៃក្នុង» របស់ប៉ាគីស្ថាន

៥៖ រដ្ឋមន្រ្តីការបរទេសអាមេរិក៖ ការទូតគឺជាមធ្យោបាយប្រសើរជាងគេ ដើម្បីដោះស្រាយវិបត្តិនៅប្រទេសនីហ្សេ

៦៖ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន ស្នើសុំមីស៉ីលចម្ងាយឆ្ងាយ ATACMS ពីសមភាគីអាមេរិក ​