(ប៉េកាំង)៖ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ មជ្ឈមណ្ឌលចិន-អាស៊ាន ការិយាល័យទំនាក់ទំនងអន្តរជាតិនៃខេត្តហុកគៀន និងរដ្ឋបាលក្រុងហ្វូចូវនៃខេត្តហុកគៀនបានរួមគ្នារៀបចំធ្វើពិធីសម្ពោធបើកសកម្មភាព“សប្តាហ៍ចិន-អាស៊ាន ២០២៣”។ មន្ត្រីជាន់ខ្ពស់ ឯកអគ្គរាជ/រដ្ឋទូតនិងមន្ត្រីការទូតបរទេសប្រចាំនៅចិន អ្នកជំនាញនៃធនាគារគំនិត និងតំណាងប្រព័ន្ធសារព័ត៌មានមកពីប្រទេសចិន និងអាស៊ានចំនួនលើសពី៣០០រូបបានចូលរួមសកម្មភាពលើកនេះ។

លោក Shi Zhongjun អគ្គលេខាធិការមជ្ឈមណ្ឌលចិន-អាស៊ានបានលើកឡើងថា ទោះជាសភាពការណ៍អន្តរជាតិ មានការប្រែប្រួលយ៉ាងណាក្តី ក៏អាស៊ានបានខិតខំក្នុងការគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ជាប់រហូត និងបានរក្សានិន្នាការអភិវឌ្ឍន៍ដ៏ប្រសើរ ។ ក្រោមសភាពការណ៍ថ្មី ប្រទេសចិននិងអាស៊ានកំពុងពួតដៃប្រកៀកស្មាគ្នា ពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ ផលប្រយោជន៍បានរួមបញ្ចូលគ្នាកាន់តែស្អិតល្មួត ការស្វែងយល់ពីគ្នារវាងប្រជាជននិងប្រជាជន មានភាពកាន់តែស៊ីជម្រៅ ក៏ដូចជាខិតខំជំរុញដំណើរការសមាហរណកម្មក្នុងតំបន់ បានក្លាយជាកម្លាំងចលករសម្រាប់ជំរុញការអភិវឌ្ឍ ដោយនឹងនររបស់តំបន់និងសកលលោក ដើម្បីកសាងនិងចែករំលែកស្រុកកំណើតដ៏ល្អរបស់គ្នានាពេលអនាគត។

សង្ឃឹមតាមរយៈសកម្មភាព “សប្តាហ៍ចិន-អាស៊ាន២០២៣” យើងនឹងបន្តរឹតចំណងមិត្តភាពទ្វេភាគី ជំរុញការសម្រេចគោលដៅរួមរបស់ទ្វេភាគី ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ានឱ្យអភិវឌ្ឍក្នុងគ្រប់វិស័យ ប្រកបដោយគុណភាពខ្ពស់ និងជានិរន្តរភាព៕

អត្ថបទ៖ ដោយវិទ្យុមិត្តភាពកម្ពុជាចិន