(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អ៊ុយក្រែនថា ប្រព័ន្ធការពារដែនអាកាសអាមេរិក និងអាល្លឺម៉ង់ កំពុងសម្ដែងឫទ្ធយ៉ាងមានប្រសិទ្ធភាព ​

២៖ នីហ្សេ បិទដែនអាកាស ខណៈទាត់ចោលឱសានវាទរបស់ ក្រុមប្រទេសអាហ្វ្រិកខាងលិច

៣៖ អ៊ុយក្រែន ថាកិច្ចពិភាក្សាក្នុងទីក្រុង Jeddah មានលទ្ធផលផ្លែផ្កា ខណៈរុស្ស៉ីហៅថាជាការប្រឹងប្រែងឥតប្រយោជន៍

៤៖ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ ធ្វើទស្សនកិច្ចនៅជប៉ុន ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩ ​

">

៥៖ ហ្វីលីពីនកោះហៅឯកអគ្គរដ្ឋទូតចិន ជុំវិញឧប្បត្តិហេតុប្រើកាណុងបាញ់ទឹកមកលើទូករបស់ខ្លួន នៅសមុទ្រចិនខាងត្បូង

៦៖ រុស្ស៉ីត្រៀមចេញបេសកកម្មបញ្ជូនយានទៅស្រាវជ្រាវឋានព្រះចន្ទ ជាលើកដំបូងក្នុងរយៈពេលជិតកន្លះសតវត្សរ៍