(ពិភពលោក)៖ នៅថ្ងៃអាទិត្យ ទី៦ ខែសីហា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចុះធ្វើអធិការកិច្ចរោងចក្រផលិតអាវុធ

២៖ ជប៉ុន ប្រារព្ធពិធីរំឮកវិញ្ញាណក្ខន្ធជនរងគ្រោះ នៃការទម្លាក់ «គ្រាប់បែកនុយក្លេអ៊ែរអាមេរិក» លើទីក្រុង Hiroshima

៣៖ មនុស្ស ២១នាក់ រងរបួសក្នុងគ្រោះរញ្ជួយដី នៅភាគខាងកើតប្រទេសចិន

៤៖ អ្នកស្លាប់ក្នុងគ្រោះទឹកជំនន់ នៅភាគខាងជើងប្រទេសចិន កើនដល់ ៣០នាក់

៥៖ ហ្វីលីពីន ចោទឆ្មាំសមុទ្រចិនប្រើកាណុងបាញ់ទឹក ដាក់ទូករបស់ខ្លួន ក្នុងតំបន់សមុទ្រចិនខាងត្បូង

៦៖ ជប៉ុន ថ្កោលទោសរុស្ស៉ី ជុំវិញការសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរ ក្នុងថ្ងៃខួបនៃការទម្លាក់គ្រាប់បែកបរមាណូ​ លើទីក្រុង Hiroshima