(ម៉ូស្គូ)៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Alexander Novak បានថ្លែងថា ប្រទេសរុស្ស៊ីនឹងបន្តកាត់បន្ថយការនាំចេញប្រេងឆៅរបស់ខ្លួនហូតដល់ខែកញ្ញា ខណៈពេលដែលកាត់បន្ថយទំហំផ្គត់ផ្គង់ប្រេងសន្សឹមៗ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីលោក Novak ខណៈបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាថាទីផ្សារប្រេងនៅតែមានតុល្យភាព ប្រទេសរុស្ស៊ីនឹងបន្តកាត់បន្ថយការផ្គត់ផ្គង់ប្រេងដោយស្ម័គ្រចិត្តនៅក្នុងខែកញ្ញាថែមទៀតនៅពេលនេះចំនួន ៣សែនបារ៉ែលក្នុងមួយថ្ងៃ» ។

ប្រទេសរុស្ស៊ីបានសន្យាកាត់បន្ថយការផ្គត់ផ្គង់ទៅក្រៅប្រទេសចំនួន ៥សែនបារ៉ែលក្នុងមួយថ្ងៃក្នុងខែសីហា។

ការសម្រេចចិត្តរបស់រុស្ស៊ីធ្វើឡើងបន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីតបានសម្រេចចិត្តបន្តការកាត់បន្ថយផលិតកម្មរបស់ខ្លួនជាឯកតោភាគីចំនួន 1 លានបារ៉ែលក្នុងមួយថ្ងៃរហូតដល់ខែកញ្ញា ហើយបាននិយាយថា ការកាត់នេះអាចអូសបន្លាយពេលបន្ថែមទៀត ឬអាចសូម្បីតែអាចកាត់បន្ថយច្រើនជាងនេះក៏ថាបាន។

តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគត បានកើនឡើង ២,១% បន្ទាប់ពីការប្រកាសរបស់អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃព្រហស្បតិ៍ ដោយបានជួញដូរជិតដល់ ៨៥ដុល្លារ$ក្នុងមួយបារ៉ែល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕