(កៀវ)៖ យុទ្ធនាការវាយលុករបស់អ៊ុយក្រែននៅតែបន្តទ្រឹងថែមទៀត ខណៈយុទ្ធនាការវាយលុក Counter Offensive មានរយៈពេល២ខែហើយ គិតចាប់តាំងពីថ្ងៃផ្តើមទី៤មិថុនានោះមក។ អ៊ុយក្រែនថ្លែងថាការវាយលុកមិនបានលឿនដូចចិត្តគឺដោយសារតែរុស្ស៊ីបានបង្កប់មីនច្រើន ស្អេកស្កះដែលគេមិនអាចធ្វើដំណើររុលទៅមុខបានឡើយ។ ប៉ុន្តែរុស្ស៊ីក្នុងសប្តាហ៍នេះ បាន បញ្ចេញតួលេខនៃប្រៀបឈ្នះរបស់ខ្លួន ក្នុងសមរភូមិគ្រប់កន្លែងក្នុងរយៈពេលវាយប្រហារ តែ២៤ម៉ោង។

រុស្ស៊ីបានប្រកាសនូវជោគជ័យដ៏ធំមួយរបស់ខ្លួននៅលើសមរភូមិ និងបានអួតអាងការកម្ទេច ចោលឧបករណ៍យោធានិងកម្លាំងរបស់អ៊ុយក្រែន។ ការប្រកាសនូវប្រៀបឈ្នះលើសមរភូមិ Luhansk, Donetsk, ហ្សាប៉ូរីហ្សៀ, តំបន់ Kherson និងតំបន់ដទៃទៀតក្នុងសប្តាហ៍នេះ មិនមានការបញ្ជាក់ ណាមួយបន្ថែមពីប្រភពអព្យាក្រិតដទៃឡើយ។

នៅជាមួយគ្នានេះដែរ សេចក្តីរាយការណ៍ជុំវិញការវាយប្រហារដ្រូនរបស់រុស្ស៊ីវេលាយប់ចំនួន ៨ថ្ងៃ ជាប់ៗគ្នាដាក់លើក្រុងគៀវ នៃប្រទេសអ៊ុយក្រែន។ ការវាយប្រហារយប់ថ្ងៃទី៨ បានធ្វើវេ លាទាបភ្លឺថ្ងៃព្រហស្បតិ៍ ទី0៣ សីហា ឆ្នាំ២០២៣។ សារព័ត៌មាន The Guardian បានថ្លែងថាការ វាយប្រហារវេលាយប់ថ្ងៃទី៨ មិនមានមនុស្សរងគ្រោះថ្នាក់នោះទេ។ សារព័ត៌មានដដែលរាយ ការណ៍ថា ចំណែកនៅលើសមរភូមិនោះវិញ រុស្ស៊ីក៏មិនបានទម្លុះទៅមុខបានដែរ។ ទាហាន រុស្ស៊ីនៅតែស្ថិតក្នុងលេណដ្ឋានរឹងមាំរបស់ខ្លួន ដែលការពារដោយមីនបង្កប់ច្រើនស្អេកស្កះ និង ជាឧបសគ្គខ្លាំងក្លាដល់ទាហានអ៊ុយក្រែន ក្នុងការវាយសម្រុកចូលទាំងផ្នែកទិសខាងកើតនិង ទិសខាងត្បូង។ មន្ត្រីយោធាអ៊ុយក្រែននិយាយថា ក្នុងរង្វង់ចន្លោះពីមួយម៉ែត្រទៅមួយម៉ែត្រ គេ ប្រទះឃើញមានមីនបង្កប់ពី៣ទៅ៤ឬ៥មីន ដែលឧបសគ្គនេះបានធ្វើឱ្យយុទ្ធនាការ Counter Offensive មានក្តីលំបាកជាខ្លាំង។
អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោកស្រី Hanna Maliar បានថ្លែងថាកម្លាំងរុស្ស៊ីបានព្យា យាមទប់ស្កាត់ការវាយរុលទៅមុខរបស់កម្លាំងអ៊ុយក្រែនក្នុងតំបន់ក្រុងបាក់មុត។ លោកស្រី Hanna Maliar បានសរសេរក្នុងប្រព័ន្ធបណ្តាញសង្គមតេឡេក្រាម ថាមិនមានជោគជ័យអ្វីឡើយ។ លោកស្រីបានសរសេរបន្តថា រុស្ស៊ីបានបង្កើនកម្លាំងជំនួយនិងសម្ភារៈក្នុងតំបន់ ចំនួន៣នាភាគខាងជើង ដែលជាកន្លែងមានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅទីនោះ។

ក្រុមអ្នកវិភាគបានថ្លែងមុននេះថាអ៊ុយក្រែនដើម្បីនឹងបន្តរកការគាំទ្រពីប្រទេស លោកខាង លិចនោះ ត្រូវតែធ្វើអ្វីដែលនាំឱ្យគេឃើញថាមានការរីកចំរើនទៅមុខ។ ប៉ុន្តែមន្ត្រីអ៊ុយក្រែន ដែលប្រយុទ្ធពិតប្រាកដបានថ្លែងថា គេមិនអាចដាក់កំណត់ឬឳសានវាទដល់យុទ្ធនាការ វាយលុកនោះឡើយ។
មន្ត្រីទីប្រឹក្សាសន្តិសុខជាតិអ៊ុយក្រែន លោក Oleksiy Danilov បានថ្លែងដកស្រង់សម្តីរបស់ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិន ស្គី ដែលបញ្ជាក់ថា ការវាយលុកមានភាពយឺតជាងអ្វី ដែលរំពឹងទុក និងថាការវាយលុកនេះនឹងមិនប្រញាប់ប្រញាប់ ឡើងដោយសារតែការគិតពីជីវិតមនុស្ស។
លោកបានថ្លែងថា គេមិនអាចកំណត់ពេលវេលាដល់អ៊ុយក្រែនក្នុងការធ្វើយុទ្ធ នាការវាយលុកនេះឡើយ ក្រៅតែពីខ្លួនរបស់យើង។ លោកថាយុទ្ធនាការវាយលុកនេះ នឹងគ្មានពេលកំណត់ឡើយ។

អ៊ុយក្រែនមុននេះ បានប្រកាសដោយខ្លួនឯងជុំវិញការរៀបចំធ្វើយុទ្ធនាការវាយបករដូវ Spring និងក្រោយមកយុទ្ធនាការវាយបករដូវក្តៅ។ រដូវក្តៅនឹងត្រូវបញ្ចប់នៅសប្តាហ៍ទី១ខែកញ្ញា និង ជំនួសមកវិញដោយរដូវ Fall សរទរដូវដែលជារដូវផ្លាស់ប្តូរភាពក្តៅមុននឹងឈានមកកាន់រដូវ ត្រជាក់សាជាថ្មី។
លោក Mark Cancian នៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបានថ្លែង ក្នុងសប្តាហ៍នេះថា វាមិនទំនងដែលអ៊ុយក្រែននឹង ត្រូវប្រើពេលវេលាច្រើនខែដើម្បីធ្វើយុទ្ធនា ការវាយលុកនោះឡើយ ពីព្រោះយុទ្ធនាការវាយ លុក Offensive បែបនោះនឹងធ្វើឱ្យទាហាននឿយហត់ អស់កម្លាំងនិងឧបករណ៍យោធានឹងរងការខូចខាត។

ខណៈដែលភាពទៅមុខនៅលើសមរភូមិកំពុងជួបភាពទ្រឹងនៅដដែលនេះ, ក្រសួងការពារជាតិរុស្ស៊ី បានអះអាងជុំវិញជោគជ័យរបស់ខ្លួន ដែលបានទប់ស្កាត់និងរារាំងអ៊ុយក្រែនមិន អាចសម្រេចនូវបំណងវាយលុកក្នុងរដូវប្រាំងនេះ។
ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថា អ៊ុយក្រែនបានបាត់បង់និងរងការខូចខាតធ្ងន់ធ្ងរក្នុងការ វាយលុករយៈពេល២៤ កន្លងមកនេះនៅលើសមរភូមិ។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ នៅថ្ងៃទី២សីហាថាក្នុងរយៈពេល២៤នោះ អ៊ុយក្រែនបានបើកការវាយលុកចំនួន១៥ដងនៅ តាមសមរភូមិប្រយុទ្ធ ប៉ុន្តែការវាយលុកនោះ មិនទទួលបានជោគជ័យឡើយ។ ទូរទស្សន៍ Hindustan Times បានផ្តិតយកទិដ្ឋភាពប្រយុទ្ធមួយលើសមរភូមិថតតាមកាមេរ៉ាដែលបង្ហាញ ការបាញ់ជញ្ជ្រំដាក់លើរថពាសដែករបស់អ៊ុយក្រែន ដែលកំពុងធ្វើដំណើររុលទៅមុខនៅលើសមរភូមិ។
ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថាមានទាហានអ៊ុយក្រែនស្លាប់ប្រមាណ ៩២៥នាក់ និងថាក្នុងទិសដៅលើសមរភូមិ Krasny Liman នៃខេត្តលូហានស៍ រុស្ស៊ីបានធ្វើ ការបាញ់ដោយកាណុងផ្លោង ដាក់លើទីតាំងរបស់អ៊ុយក្រែនបណ្តាលឱ្យទាហាន អ៊ុយក្រែន ប្រមាណ១១៥នាក់នៅទីនោះបានស្លាប់។ រុស្ស៊ីបានអះអាងបានកម្ទេចរថពាសដែក៤គ្រឿង, ម៉ូតូយោធាបីគ្រឿង, ប្រព័ន្ធអាវុធកាំភ្លើងត្បាល់ Artillery M777 របស់សហរដ្ឋអាមេរិក, កាំភ្លើង Howitzer ប្រភេទ Gvozdika និង កាំភ្លើងD-30 Gun។ ការអះអាងជុំវិញការ វាយប្រហារនិងការធ្វើឱ្យខូចខាត ដល់ភាគីអ៊ុយក្រែនលើសមរភូមិនេះ គឺជាការអះអាងតែម្ខាងរបស់ភាគីរុស្ស៊ី។

ក្រុមទាហានរុស្ស៊ី ក្នុងកាមេរ៉ាដែលថតទិដ្ឋភាពនៅលើសមរភូមិ ត្រូវគេឃើញបានស្វែងតាម រកទីតាំងយោធារបស់អ៊ុយក្រែនមួយកន្លែង ក្នុងព្រៃសេរ៉េប្រ៊ីយ៉ាន់ស្កា Serebryanska និង ក្រោយមកបានបាញ់កាំ ភ្លើងធំដាក់លើទីតាំងលាក់ខ្លួនមួយកន្លែងរបស់អ៊ុយក្រែនបណ្តាលឱ្យ មានខូចខាតយ៉ាងដំណំ ។ ទិដ្ឋភាពប្រយុទ្ធនៅលើសមរភូមិថតតាមកាមេរ៉ានេះ គឺជារូបដែល បញ្ចេញដោយក្រសួងការពារជាតិរបស់រុស្ស៊ី។
ក្នុងសមរភូមិក្នុងព្រៃសេរ៉េប្រ៊ីយ៉ាន់ស្កា Serebryanskaនោះ, អ៊ុយក្រែន ត្រូវគេរាយការណ៍ថា បានប្រើគ្រាប់មីស៊ីល HIMARS និងប្រើដ្រូនជាច្រើនក្នុងជំនួយប្រយុទ្ធ ប៉ុន្តែរុស្ស៊ីនិយាយថាគេ បានបាញ់ស្ទាក់មីស៊ីល HIMARS ចំនួន៤គ្រឿង និងបានបាញ់ទម្លាក់ដ្រូនជាច្រើន។

ក្រសួងការពារជាតិរុស្ស៊ី និយាយថាជាសារុបមានកាំភ្លើងធំអ៊ុយក្រែនចំនួន៩៦គ្រឿង ត្រូវបាន រុស្ស៊ីកម្ទេចក្នុងតំបន់ ចំនួន១១៨ និងគ្រាប់មីស៊ីល HIMARS ចំនួន១២គ្រាប់ត្រូវបានប្រព័ន្ធ ការពារអាកាសរុស្ស៊ី បានស្ទាក់បាញ់ទម្លាក់ក្នុងរយៈពេល២៤ម៉ោងក្នុងថ្ងៃប្រយុទ្ធដដែលនោះ។ ដ្រូនអ៊ុយក្រែនចំនួន២៨ ត្រូវ បានបាញ់កម្ទេចដោយប្រព័ន្ធការពារអាកាសផងទៀត។

រុស្ស៊ីបានបញ្ចេញលទ្ធផលនានាទាក់ទងនឹង ការប្រយុទ្ធរបស់ខ្លួននៅលើសមរភូមិជាពិសេស ការប្រយុទ្ធដែលគេជឿថា កើតឡើងនៅថ្ងៃទី១សីហា។
នៅក្នុងខេត្ត Donetsk, ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា គេបានសម្លាប់ទាហានអ៊ុយ ក្រែន២៩៥នាក់, កម្ទេចរថក្រោះ២គ្រឿង, រថពាសដែក៣គ្រឿង, រថយន្ត Pick=up យោធា បួនគ្រឿង, ប្រព័ន្ធអាវុធ Artillery M777, ប្រព័ន្ធអាវុធ Artillery Gvozdika និងកាំភ្លើង Howitzers ប្រភេទD-20 និងប្រភេទ D-30 ចំនួនមួយគ្រឿង។ នៅក្នុងខេត្ត Donetsk ដដែល រុស្ស៊ីបាននិយាយថាការ វាយប្រហារចំនួន១២លើករបស់អ៊ុយក្រែនក្បែរសមរភូមិ បេរ៉េស្តូវ៉ូយ៉េBerestovoye, ស្ព័ណូយ៉េ Spornoye, អេវើណូយ៉េ Evernoye, ស្តារ៉ូមីខាយឡូវកា Staromikhailovka និង ក្រាស្នូហ្គោរ៉ូវកា Krasnogorovka ត្រូវបានបំផ្លាញ ចោលថែមទៀត។ ដេប៉ូផ្ទុកគ្រាប់របស់ក្រុមប្រតិបត្តិការបច្ចេកទេសនៅ Liman ត្រូវបានបំផ្លាញ ផងទៀតក្បែរក្រុង Slavyansk ។

នៅក្នុងតំបន់ហ្សាប៉ូរីហ្សៀរ, រុស្ស៊ីបានអះអាងការសម្លាប់ទាហានអ៊ុយក្រែនចំនួន២២០នាក់, រថក្រោះមួយគ្រឿង, យានយន្តប្រយុទ្ធថ្មើរជើងចំនួន២គ្រឿងនិងម៉ូតូយោធា២គ្រឿង។ ក្នុង តំបន់ហ្សាប៉ូរីហ្សៀនោះ ការវាយប្រហារចំនួន៤លើកក្បែរក្រុង Rabotino និងក្រុងPyatikhatki ត្រូវបានបង្ខំឱ្យទាហានអ៊ុយក្រែនដកថយចេញទៅវិញ។ ទីតាំងដេប៉ូផ្ទុកគ្រាប់មួយកន្លែងរបស់ កងពលលេខ១៥នៃឆ្មាំការពារជាតិ 15th Brigade of National Guard របស់អ៊ុយក្រែនត្រូវបាន បំផ្លាញនៅក្បែរក្រុង Malaya Tokmachka ។

នៅក្នុងតំបន់ភាគខាងត្បួង Donetsk, ទាហានអ៊ុយក្រែនប្រមាណ២១០នាក់ត្រូវរុស្ស៊ីអះអាងថា បានសម្លាប់, យានពាសដែកប្រយុទ្ធចំនួន៣គ្រឿង, ម៉ូតូយោធា៣គ្រឿង, ប្រព័ន្ធអាវុធ Artillery ប្រភេទKrab របស់ប៉ូឡូញនិងកាំភ្លើង Howitzer មានកង់ Bogdana ត្រូវបានបំផ្លាញចោល។ រុស្ស៊ីបានថ្លែង ថាកងកម្លាំងYug Group of Forces របស់រុស្ស៊ីបានវាយរុញច្រានការវាយ ប្រហារមួយរបស់អ៊ុយក្រែននៅក្បែរក្រុង Urozhaynoye ក្នុងភាគខាងត្បូង Donetsk។

នៅក្នុងតំបន់ Kherson រុស្ស៊ីបានថ្លែងថាគេបានសម្លាប់ទាហានអ៊ុយក្រែន៤៥នាក់ កម្ទេចម៉ូតូ យោធាបីគ្រឿង, បំផ្លាញប្រព័ន្ធអាវុធ Artillery ប្រភេទ Akatsiya និងកាំភ្លើង Howitzers ប្រភេទ MSta-B ចំនួន៣គ្រឿង។

នៅក្នុងតំបន់ Kupyansk នៃខេត្តKharkiv រុស្ស៊ីអះអាងថា បានសម្លាប់ទាហានអ៊ុយក្រែន៤៥ នាក់, បំផ្លាញម៉ូតូយោធាបីគ្រឿង, កម្ទេចប្រព័ន្ធអាវុធ Artillery ប្រភេទ Atkasiya និងកាំភ្លើង Howitzers ប្រភេទ Msta-B ចំនួន៣គ្រឿង។ នៅទីនោះទាហានអ៊ុយក្រែន៤០នាក់ត្រូវបានស្លាប់, ឆេះរថពាសដែក២គ្រឿង, ម៉ូតូយោធា២គ្រឿង, និងកាំភ្លើងប្រយុទ្ធនានាមួយចំនួន ។ រុស្ស៊ីនិយាយថា កងកម្លាំង Zapad របស់រុស្ស៊ី​បានបំផ្លាញចោលនូវការវាយប្រហារចំនួន២ លើករបស់កងពលអាកាសលេខ២៥របស់អ៊ុយក្រែនក្បែរក្រុង Novosyolovskoye ក្បែរខេត្ត លូហានស៍ថែមទៀត៕