(តៃប៉ិ)៖ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បានប្តេជ្ញាបង្កើនកិច្ចខិតខំប្រឹងប្រែងប្រឆាំងប្រឆាំងចារកម្ម បន្ទាប់ពីមន្ត្រីយោធាម្នាក់ ត្រូវបានចាប់ខ្លួនពីបទសង្ស័យថា បានប្រមូលព័ត៌មានសម្ងាត់ឱ្យចិនដីគោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ​ ទី០៣ ខែកក្កដា ឆ្នាំ២០២៣។

ករណីចារកម្មចុងក្រោយនេះ​ បានកើតឡើងនៅពេលដែលទំនាក់ទំនងរបស់តៃវ៉ាន់ជាមួយចិនដីគោកធ្លាក់ដល់កម្រិតទាបបំផុតមួយ ខណៈដែលទីក្រុងប៉េកាំងបានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយលើកោះដែលត្រូវបានទាមទារមួយនេះ។

ក្រសួងការពារជាតិតៃវ៉ាន់កាលពីថ្ងៃពុធសប្តាហ៍នេះ បានឆ្លើយតបទៅនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយថា​ «​ម្នាក់យោធាម្នាក់ដែលមាននាមត្រកូល Hsieh និងអ្នកដទៃទៀត ដែលត្រូវបានជ្រើសរើសដោយប្រទេសចិន ដើម្បីប្រមូលព័ត៌មានសម្ងាត់»

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការពារជាតិនិយាយថា «ក្រសួងសូមថ្កោលទោសបុគ្គលមួយចំនួនតូច ... សម្រាប់ការប្រព្រឹត្តបទឧក្រិដ្ឋកម្មនេះប្រឆាំងនឹងប្រជាជន និងប្រទេស»

សេចក្តីថ្លែងការណ៍បានបន្ថែមថា «ប្រឈមមុខនឹងការជ្រៀតចូលរបស់កុម្មុយនិស្តចិន យោធានឹងបន្តពង្រឹងការអប់រំប្រឆាំងការស៊ើបការណ៍សម្ងាត់ និងបង្កើនការប្រុងប្រយ័ត្នផ្នែកសន្តិសុខ»