(ប៉េកាំង)៖ ​សំដៅចំពោះការដែលនៅពេលថ្មីៗនេះ ភាគីអាមេរិកបានប្រកាសដាក់បញ្ចូលសហគ្រាសចិនចំនួនពីរ ព្រមទាំងក្រុមហ៊ុនបុត្តសម្ព័ន្ធមួយចំនួនរបស់សហគ្រាសទាំងពីរនេះទៅក្នុងអ្វីដែលហៅថា “បញ្ជីជាក់ស្តែងនៃច្បាប់បង្ការពលកម្មជនជាតិវៃវូអឺដោយបង្ខំ” អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយតបថា ទង្វើរបស់ភាគីអាមេរិកបែបនេះគឺខ្វះភស្តុតាងជាក់ស្តែង គ្មានតម្លាភាព ជាទង្វើបង្ខិតបង្ខំនិងគំរាមកំហែងខាងសេដ្ឋកិច្ច ។ ភាគីចិនសម្តែងការថ្កោលទោសយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងដាច់ខាតចំពោះករណីនេះ ។

អ្នកនាំពាក្យរូបនេះបានថ្លែងថា ភូមិភាគស្វយ័តស៊ីនជាំងគ្មានអ្វីដែលហៅថា “ពលកម្មដោយបង្ខំ”នោះឡើយ ។ ភាគីអាមេរិកប្រឌិត និងឃោសនាបំប៉ោងពាក្យកុហកមិនពិត អនុវត្តការដាក់ទណ្ឌកម្មទៅលើសហគ្រាសចិនដោយផ្តេសផ្តាស គឺយក “សិទ្ធិមនុស្ស”ធ្វើជាលេស ដើម្បីអនុវត្តអនុត្តរភាពនិយមដោយឯកតោភាគី ដែលវានឹងបំផ្លាញវិបុលភាពនិងស្ថិរភាពនៃភូមិភាគស្វយ័តស៊ីនជាំង ។ យើងដាស់តឿនភាគីអាមេរិកឱ្យបញ្ឈប់សកម្មភាពខុសឆ្គងភ្លាម៕

វិទ្យុមិត្តភាពកម្ពុជាចិន