(ប៉េកាំង)៖ ថ្ងៃទី ២៨ ខែកក្កដា ពិធីបើកការប្រកួតកីឡាសកលវិទ្យាល័យពិភពលោករដូវក្តៅ លើក ទី ៣១ បានប្រារព្ធនៅក្រុង Chengdu ខេត្ត Sichuan ក្រោមអធិបតីភាព លោក Xi Jinping ប្រធានរដ្ឋចិន ។ អត្តពលិកចំនួន ៦៥០០ នាក់ដែលមកពី ១១៣ ប្រទេសនិងតំបន់បានចូលរួមការប្រកួត ។ នៅក្នុងពិធីលៀងសាយភោជន៍ដែលរៀបចំនៅថ្ងៃសម្ពោធការប្រកួត លោក Xi Jinping បានអំពាវនាវឱ្យជំរុញសាមគ្គីភាពតាមរយៈកីឡា ប្រមូលផ្តុំថាមពលវិជ្ជមានសម្រាប់សហគមន៍អន្តរជាតិ និងរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល ។ តើពិភពលោកសព្វថ្ងៃមានបញ្ហាអ្វី? តើមនុស្សជាតិប្រឈមមុខនឹងបញ្ហាអ្វីខ្លះ? តើកីឡាអាចជំរុញសាមគ្គីភាពដោយរបៀបណា?

-កីឡាគឺជាកម្លាំងដែលជំរុញមិត្តភាពរបស់មនុស្សជាតិ

កីឡាជាទម្រង់ម្យ៉ាងនៃការប្រាស្រ័យទាក់ទងអន្តរជាតិ គឺជាស្ពានដ៏សំខាន់មួយក្នុងការបង្កើនការយល់ដឹងគ្នា ទៅវិញទៅមកនិងមិត្តភាពរវាងមនុស្សជាតិ ។ ការនិយមលេងកីឡាផ្តល់នូវឱកាសដ៏ល្អសម្រាប់ការផ្លាស់ប្តូរអន្តរជាតិ និងនាំមកនូវភាពកាន់តែជិតស្និទ្ធរវាងប្រជាជននៃប្រទេសនិងតំបន់នានា ។ កាលពី ៦២ ឆ្នាំមុន លោក Paul Schleimer ស្ថាបនិកនៃសហព័ន្ធកីឡាសាកលវិទ្យាល័យអន្តរជាតិបានចេញសេចក្តីប្រកាសស្តីពីកីឡាសាកលវិទ្យាល័យពិភពលោកដោយហៅថាជា"ការជួបជុំនៃមិត្តភាពដ៏អស្ចារ្យ" ហើយក្រោយមកបានកំណត់វត្ថុបំណងនៃការប្រកួតកីឡាសាកលវិទ្យាល័យគឺ"មិត្តភាព ក្តីស្រឡាញ់ យុត្តិធម៌ រឹងមាំ ស្មោះត្រង់ សម្របសម្រួល តស៊ូ ។ លោក Xi Jinping សម្គាល់ថា សេចក្តីប្រកាសនិងវត្ថុបំណង នៃការប្រកួតកីឡាសកលវិទ្យាល័យពិភពលោក មិនត្រឹមតែជាស្មារតីនៃការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអំណោយផលសម្រាប់ការឆ្លើយតប នឹងការផ្លាស់ប្តូរនៃពិភពលោកនាពេលបច្ចុប្បន្ននេះ ការផ្លាស់ប្តូរពេលវេលានិងប្រវត្តិសាស្រ្តផងដែរ។

តើពិភពលោកបាននិងកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងដូចម្តេច ?

ពិភពលោកសព្វថ្ងៃនេះបាននិងកំពុងឆ្លងកាត់ការផ្លាស់ប្តូរដ៏ធំ ដែលមើលមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្ស ភាពបង្ហោះរង្គើនិងការផ្លាស់ប្តូរនៃអន្តរជាតិមានសភាពកាន់តែខ្លាំង ភូមិសាស្ត្រនយោបាយកាន់តែតានតឹង ហើយបដិវត្តន៍បច្ចេកវិទ្យាជុំថ្មីនិងការផ្លាស់ប្តូរខាងឧស្សាហកម្ម កំពុងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចពិភពលោកថ្មី ។ ទន្ទឹមនឹងនេះ វិបត្តិស្បៀងអាហារ ថាមពលនិងបំណុលសកលបានលេចឡើង ក្នុងពេលដំណាលគ្នា ហើយជម្លោះក្នុងតំបន់ និងសង្រ្គាមនៅតែបន្ត ។ នៅក្នុងយុគសម័យនៃការធ្វើសកលភាវូបនីយកម្ម ជោគវាសនារបស់មនុស្សជាតិបានភ្ជាប់គ្នា រួមសុខរួមទុក្ខជាមួយគ្នា។ តើត្រូវជម្នះឧបសគ្គដែលតំបន់និងពូជសាសន៍ខុសគ្នាដោយរៀបណា ដើម្បីរួមគ្នាឆ្លើយតបនឹងវិបត្តិសកល បានក្លាយជាបញ្ហាបន្ទាន់ដែលត្រូវដោះស្រាយ។

ឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល តាមរយៈការរួមសាមគ្គីគ្នាប្រឈមមុខនឹងបម្រែបម្រួលនិម្មាបនកម្មរបស់ពិភពលោកនិងសំណួរនៃសម័យកាល លោក Xi Jinping បានផ្តល់ចម្លើយនៅក្នុងសុន្ទរកថារបស់លោកក្នុងពិធីលៀងសាយភោជន៍នេះថា “ជំរុញសាមគ្គីភាពតាមរយៈកីឡានិងប្រមូលផ្តុំ ថាមពលវិជ្ជមានសម្រាប់សហគមន៍អន្តរជាតិ ប្រើសាមគ្គីភា ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកលដូចជា បញ្ហាបម្រែបម្រួលអាកាសធាតុ វិបត្តិស្បៀងអាហារ និងភេរវកម្មនិយមជាដើម ធ្វើកិច្ចសហប្រតិបត្តិការដើម្បីបង្កើតអនាគតដ៏ល្អប្រសើរ ។ នេះជាការធ្វើរឿងជាក់ស្តែងសម្រាប់ការកសាង សហគមន៍រួមវាសនានៃមនុស្សជាតិដែលលោកបានផ្តួចផ្តើម ហើយក៏តំណាងឱ្យគុណតម្លៃរួមនៃសង្គមមនុស្សជាតិផងដែរ។

នៅឆ្នាំ ២០២១ បាវចនានៃការប្រកួតកីឡាអូឡាំពិក បានត្រូវធ្វើបច្ចុប្បន្នភាពជាលើកដំបូងក្នុងរយៈពេល មួយសតវត្សដោយបន្ថែមពាក្យ"កាន់តែរួមសាមគ្គីគ្នា" លើពាក្យស្លោក "កាន់តែលឿន កាន់តែខ្ពស់និងកាន់តែខ្លាំង"។ លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានថ្លែងថា យើងត្រូវតែរួមសាមគ្គីគ្នាថែមទៀត ។ នៅលើពិភពលោកបច្ចុប្បន្ននេះ ត្រូវពឹងផ្អែកគ្នាទៅវិញទៅមក យើងមិនអាចដោះស្រាយបញ្ហាដោយខ្លួនឯងនោះទេ ។ ព្រឹត្តិការណ៍កីឡាអន្តរជាតិផ្តល់ជាឱកាស និងវេទិកាដ៏ល្អសម្រាប់ការប្រាស្រ័យទាក់ទងគ្នានិងការសន្ទនារវាងប្រទេសនានានៅលើពិភពលោក ។ 《Olympic Truce》ចែងថា ក្នុងអំឡុងពេលកីឡាអូឡាំពិក ទោះបីជាមានផ្ទុះសង្រ្គាមក្តី ក៏ភាគីជម្លោះត្រូវតែប្រកាសបទឈប់បាញ់ដែរ ។ ពន្លឺបែបនេះពិតជាអ្វីដែលសង្គមមនុស្សជាតិត្រូវការសម្រាប់ដោះស្រាយបញ្ហាប្រឈម វាមិនត្រឹមតែដុតបំភ្លឺងគប់នៃការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដុតបំភ្លឺភ្លើងគប់នៃសាមគ្គីភាពរបស់មនុស្សជាតិផងដែរ។

ជំរុញសន្តិភាពនិងការអភិវឌ្ឍពិភពលោកដោយកម្លាំងយុវជនគោលបំណងនៃសាមគ្គីភាព គឺជំរុញសន្តិភាពនិងការអភិវឌ្ឍ ។ លោក Xi Jinping ធ្លាប់បានលើកឡើងថា បំណងប្រាថ្នារបស់ប្រជាជននៃប្រទេសនានាដែលចង់បានជីវភាពរស់នៅល្អប្រសើរគឺជាគោលដៅដែលយើងត្រូវខិតខំប្រឹងប្រែង ហើយនិន្នាការនៃយុគសម័យគឺសន្តិភាព ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ គឺមិនអាចរារាំងបានទេ ។ ក្នុងនាមជាព្រឹត្តិការណ៍កីឡាដ៏ធំសម្រាប់យុវជននៅលើពិភពលោក ការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោក ប្រាកដជានឹងក្លាយជាការជួបជុំរបស់យុវជន។ លោក Xi Jinping មានក្តីសង្ឃឹមខ្ពស់លើយុវជននៅលើពិភពលោក លោកបានថ្លែងថា បើ"យុវជននៅពិភពលោកមានឧត្តមគតិ និងទំនួលខុសត្រូវ មនុស្សជាតិនិងមានអនាគត ហើយបុព្វហេតុដ៏ឧដុង្គឧត្តមនៃសន្តិភាពនិងការអភិវឌ្ឍនឹងមានក្តីសង្ឃឹម" លោកសង្ឃឹមថា យុវជនអាចមើលពិភពលោកចម្រុះពណ៌ និងអរិយធម៌ចម្រុះតាមក្រសែភ្នែកសមភាព បរិយាប័ន្ននិងមិត្តភាព រៀនសូត្រនិងក្រេបយកបទពិសោធពីគ្នាទៅវិញទៅមក ព្រមទាំងជំរុញសន្តិភាពនិងការអភិវឌ្ឍពិភពលោកតាមរយៈកម្លាំងយុវវ័យរបស់ខ្លួន៕

វិទ្យុមិត្តភាពកម្ពុជាចិន