(ប៉េកាំង)៖ លោក Xi Jinping ផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការងារបង្ការគ្រោះទឹកជំនន់ និងជួយសង្គ្រោះគ្រោះមហន្តរាយ ដោយតម្រូវឱ្យរុករកនិងជួយសង្គ្រោះអ្នកបាត់ខ្លួន និងអ្នកត្រូវជាប់គាំងដោយពេញទំហឹង កាត់បន្ថយការស្លាប់និងរងរបួស ឱ្យដល់កម្រិតទាបបំផុត ហើយធានាការពារពីសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន និងស្ថិរភាពសង្គមទាំងមូលដោយពេញទំហឹង

លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិង ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការងារបង្ការគ្រោះទឹកជំនន់ និងជួយសង្គ្រោះគ្រោះមហន្តរាយ។

លោកXi Jinpingបានចង្អុលបង្ហាញថា នាពេលថ្មីៗនេះ ដោយសាររងឥទ្ធិពលពីព្យុះទីហ្វុងDusurui បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងជើងប្រទេសចិន និងតំបន់Huanghuaiជាដើម ជាហេតុបង្កឲ្យមានគ្រោះទឹកជំនន់និងគ្រោះមហន្តរាយផ្នែកភូគព្ភសាស្ត្រ ហើយបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសនៅទីក្រុងប៉េកាំង និងខេត្តHebeiជាដើម។

លោកXi Jinpingបានតម្រូវឱ្យគ្រប់តំបន់រុករក និងជួយសង្គ្រោះអ្នកបាត់ខ្លួននិងជាប់គាំងដោយពេញទំហឹង ធ្វើការងារព្យាបាលអ្នករងរបួស និងជួយសម្រាលទុក្ខគ្រួសាររបស់ជនរងគ្រោះ កាត់បន្ថយការស្លាប់និងរងរបួសឱ្យដល់កម្រិតទាបបំផុត។

លោកXiJinpingបានគូសបញ្ជាក់ថា ឥឡូវនេះជាដំណាក់កាលគន្លឹះសម្រាប់ការបង្ការគ្រោះទឹកជំនន់ គ្រប់តំបន់និងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្លាំង បំពេញកាតព្វកិច្ចយ៉ាងមុតមាំ ដើម្បីធានាការពារសុវត្ថិភាពជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជននិងស្ថិរភាពសង្គមទាំងមូលដោយពេញទំហឹង៕

វិទ្យុមិត្តភាពកម្ពុជាចិន