(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ សភាតំណាងរាស្រ្តអាមេរិកបានអនុម័តនូវអ្វីដែលហៅថា «សេចក្តីព្រាងច្បាប់ស្តីពីសាមគ្គីភាពអន្តរជាតិនៃតៃវ៉ាន់» ដោយអះអាងថា សេចក្តីសម្រេចចិត្តលេខ ២៧៥៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិ" គ្រាន់តែទទួលស្គាល់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាតំណាងស្របច្បាប់តែមួយគត់របស់ចិននៅអង្គការសហប្រជាជាតិ ប៉ុន្តែវាមិនពាក់ព័ន្ធដល់បញ្ហាសិទ្ធិតំណាងរបស់ តំបន់តៃវ៉ាន់នៅអង្គការសហប្រជាជាតិនោះទេ ហើយក៏មិនប្រកាន់គោលជំហរចំពោះទំនាក់ទំនង រវាងសាធារណរដ្ឋប្រជាមានិតចិននិងតំបន់តៃវ៉ាន់ផងដែរ "។ ការឃោសនាបំប៉ោងបែបនេះជាការមួលបង្កាច់ចំពោះសេចក្តីសម្រេចចិត្តលេខ ២៧៥៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ហើយក៏ជាការបោកបញ្ឆោតផ្នែកមតិសាធារណៈរបស់អាមេរិកលើបញ្ហាតៃវ៉ាន់ផងដែរ ។

គួររំលកថា សេចក្តីសម្រេចចិត្តលេខ ២៧៥៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិបានកំណត់យ៉ាងច្បាស់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ចិននៅអង្គការសហប្រជាជាតិ ហើយគ្មានអ្វីដែលហៅថា "ប្រទេសចិនពីរ"និង "ចិនមួយតៃវ៉ាន់មួយ" ជាដើមនោះទេ ។ អាចនិយាយបានថា មិនថា លើវិស័យនយោបាយ ផ្លូវច្បាប់ឬក៏របៀបវារៈក៏ដោយ ក៏សេចក្តីសម្រេចចិត្តនេះសុទ្ធតែបានដោះស្រាយទាំងស្រុង នូវបញ្ហាសិទ្ធិតំណាងរបស់ប្រទេសចិន ដែលបូករួមទាំងតៃវ៉ាន់ផងដែរនៅអង្គការសហប្រជាជាតិ ។

អ្វីដែលកាន់តែសំខាន់ជាងទៀតគឺ ឯកសារច្បាប់អន្តរជាតិមួយចំនួន ក្នុងនោះបូករួមទាំង《សេចក្តីប្រកាស Cairo 》និង《សេចក្តីប្រកាស Potsdam 》សុទ្ធតែបានបញ្ជាក់យ៉ាងច្បាស់នូវអធិបតេយ្យភាពរបស់ចិនចំពោះតំបន់តៃវ៉ាន់ ។ ដោយឡែកសភាតំណាងរាស្រ្តអាមេរិកបានអនុម័តនូវអ្វីដែលហៅថា សេចក្តីព្រាងច្បាប់ដើម្បីឃោសនាបំប៉ោង ពីបញ្ហាសិទ្ធិតំណាងរបស់តំបន់តៃវ៉ាន់មុនពេល បើកធ្វើមហាសន្និបាតអង្គការសហប្រជាជាតិអាណត្តិថ្មី គឺមានចេតនាអាក្រក់ដែលធ្វើពុតជាមិនដឹងមិនឮ ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានជួយតៃវ៉ាន់ឱ្យ" ចូលរួមកិច្ចការអន្តរជាតិប្រកបដោយអត្ថន័យ" ដោយឥតឈប់ឈរ ប៉ុន្តែវាបានបរាជ័យម្តងហើយម្តងទៀត ។ មហាសន្និបាតអង្គការសុខភាពពិភពលោក បានបដិសេធចំពោះការដាក់បញ្ជូលសេចក្តីស្នើច្បាប់ របស់ប្រទេសមួយចំនួនតូចស្តីពីអ្វីដែលហៅថា "អញ្ជើញចិនតៃវ៉ាន់ឱ្យចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក ក្នុងនាមជាអ្នកអង្កេតការណ៍" ទៅក្នុងរបៀបវារៈនៃមហាសន្និបាតនេះ ។

អ្វីដែលហៅថា "ប្រទេសដែលមានទំនាក់ទំនងការទូត"ជាមួយអាជ្ញាធរតៃវ៉ាន់ ដូចជា អែលសាល់វ៉ាឌ័រ ប្រជុំកោះសាឡូម៉ូន គីរីបាទី នីការ៉ាហ្គា ហុងឌូរ៉ាស ។ល។ សុទ្ធតែបានផ្តាច់ទំនាក់ទំនងការទូតជាមួយអាជ្ញាធរតៃវ៉ាន់ ។ ប្រឈមនឹងការពិតជាក់ស្តែងបែបនេះ សហរដ្ឋអាមេរិកសម្គាល់ឃើញថា គោលការណ៍ប្រទេសចិនតែមួយ ដែលបានកំណត់ក្នុងសេចក្តីសម្រេចចិត្តលេខ ២៧៥៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិ បានរារាំងដល់សកម្មភាពដ៏ប្រថុយប្រថាន នៃកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ហើយប៉ុនប៉ងចង់ធ្វើឱ្យតំបន់តៃវ៉ាន់" ផ្តាច់ទំនាក់ទំនង"ជាមួយសេចក្តីសម្រេចចិត្តលេខ ២៧៥៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីបំបែកភាពជាប់គាំងនៃអ្វីដែលហៅថា "ការចូលរួមកិច្ចការអន្តរជាតិ" របស់តៃវ៉ាន់ ។

គោលការណ៍ប្រទេសចិនតែមួយជាគំនិតឯកភាពរួមជាទូទៅ នៃសហគមន៍អន្តរជាតិ ។ បច្ចុប្បន្ននេះ ប្រទេសចំនួន ១៨២ នៅទូទាំងពិភពលោកដែលបូករួមទាំងសហរដ្ឋអាមេរិកផងដែរ សុទ្ធតែបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ដោយឈរលើមូលដ្ឋាននៃគោលការណ៍ប្រទេសចិនតែមួយ ហើយសុទ្ធតែបានសន្យាថា នឹងធ្វើកាប្រាស្រ័យទាក់ទងផ្នែកសង្គមស៊ីវិល សេដ្ឋកិច្ចនិងវប្បធម៌ជាមួយតៃវ៉ាន់តាមទម្រង់ក្រៅផ្លូវការ ។ សហរដ្ឋអាមេរិកបង្ករឿងហេតុចំពោះគោលការណ៍ប្រទេសចិនតែមួយ តាមទម្រង់ច្បាប់ក្នុងស្រុក គឺជាការបំពានសណ្តាប់ធ្នាប់អន្តរជាតិ បន្ទាប់ពីសង្គ្រាមលោកលើកទី ២ បំពានគំនិតឯកភាពរួម របស់សហគមន៍អន្តរជាតិ ក៏ដូចជាបំពានគោលការណ៍ច្បាប់អន្តរជាតិ និងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ហើយក៏អាចបញ្ជាក់ថែមមួយកម្រិតទៀតថា សហរដ្ឋអាមេរិកគឺជាអ្នកបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិដ៏ធំបំផុតផងដែរ ។

សូមបញ្ជាក់ថា តៃវ៉ាន់ជាចំណែកមួយនៃទឹកដីប្រទេសចិន ឯគ្មានប្រទេសណាមានសិទ្ធិធ្វើជាចៅក្រមមកកាត់ក្តីបញ្ហាតៃវ៉ាន់នោះឡើយ ។ ការដែលសហរដ្ឋអាមេរិកបង្ករឿងហេតុចំពោះសេចក្តីសម្រេចចិត្តនេះ ដោយឡែកធាតុពិតវាគឺ បំផ្លាញដល់សណ្តាប់ធ្នាប់អន្តរជាតិ បន្ទាប់ពីសង្គ្រាមលោកលើកទី ២ បំផ្លាញដល់អធិបតេយ្យភាពនិងបូរាណភាពទឹកដីចិន ប្រជាជនចិនមិនអាចទទួលយកបានជាដាច់ខាត ហើយសហគមន៍អន្តរជាតិក៏មុខជានឹងប្រឆាំងយ៉ាងដាច់ខាតជាក់ជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន