(ប៉េកាំង)៖ ថ្ងៃទី៣១ ខែកក្កដា នៅវិមានសភាប្រជាជននៅក្រុងប៉េកាំង ក្រសួងការពារជាតិចិនបានរៀបចំពិធីបដិសណ្ឋារកិច្ចយ៉ាងឱឡារិក ដើម្បីអបអរសាទរខួបទី៩៦នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ។ លោក Li Shangfu សមាជិកនៃគណៈកម្មាធិការយោធាមជ្ឈិមចិន សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិនបានថ្លែងសុន្ទរកថា។

លោក Li Shangfu បានលើកឡើងថា ក្នុងយុគសម័យថ្មីនិងដំណើរថ្មី យើងត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយ នូវស្មារតីសមាជបក្សលើកទី២០ អនុវត្តឱ្យបានស៊ីជម្រៅនូវគំនិតរបស់លោក Xi Jinping ស្តីពីការកសាងកងទ័ពខ្លាំងក្លា អនុវត្តឱ្យបានស៊ីជម្រៅនូវគោលការណ៍ណែនាំនៃយុទ្ធសាស្ត្រយោធាក្នុងយុគសម័យថ្មី បង្កើនកិច្ចកសងបក្សក្នុងជួរទ័ពដោយ គ្រប់ជ្រុងជ្រោយ បង្កើនការបង្វឹកបង្ហាត់ទាហាននិងត្រៀមប្រយុទ្ធដោយគ្រប់ជ្រុងជ្រោយ បង្កើនអភិបាលកិច្ចខាងយោធា ដោយគ្រប់ជ្រុងជ្រោយ ពង្រឹងនិងលើកកម្ពស់ប្រព័ន្ធនិងសមត្ថភាពយុទ្ធសាស្ត្រស្តីពីសមាហរណកម្មយោធា ជំរុញបុព្វហេតុបង្រួបបង្រួមជាតិដោយ មិនងាករេ សម្រេចបាននូវគោលដៅតស៊ូមួយរយឆ្នាំរបស់កងទ័ព ពន្លឿនការកសាងកងទ័ពប្រជាជនឱ្យទៅជាកងទ័ពលំដាប់ពិភពលោក។

កងទ័ពចិននឹងអនុវត្តយ៉ាងស្មោះត្រង់នូវគំនិតផ្តួចផ្តើម សន្តិសុខសកលដែលលើកឡើងដោយលោក Xi Jinping បន្តធ្វើឱ្យការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការអន្តរជាតិលើវិស័យយោធាមានភាពកាន់តែស៊ីជម្រៅ ដើម្បីបំពេញបន្ថែមភាពប្រាកដប្រជា និងកម្លាំងចលករកាន់តែច្រើនដល់ពិភពលោកបច្ចុប្បន្ន ដែលមានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំង៕

វិទ្យុមិត្តភាពកម្ពុជាចិន