(ប៉េកាំង)៖ កម្មវិធីបទសម្ភាសន៍ពិសេសថ្នាក់ខ្ពស់គឺជាកម្មវិធីបទសម្ភាសន៍ ជាមួយឥស្សរជនដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន។ កម្មវិធីពេលនេះបានធ្វើបទសម្ភាសន៍ជាមួយលោក Eide ប្រធានស្តីទីសហព័ន្ធកីឡាសកលវិទ្យាល័យអន្តរជាតិ។

ថ្ងៃទី២៨ ខែកក្កដា ការប្រកួតកីឡាសកលវិទ្យាល័យពិភពលោកក្រុង Chengdu ដែលទាក់ទាញក្រសែភ្នែកពិភពលោកជាច្រើន បានរៀបចំឡើងនៅទីក្រុងChengdu ខេត្តSichuan ប្រទេសចិន។

នៅពេលទទួលបទសម្ភាសន៍ពិសេសជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅមុនថ្ងៃបើក លោកEide បានថ្លែងថា ការប្រកួតកីឡាសកលវិទ្យាល័យពិភពលោក មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍ដ៏ឧឡារិកនៃវប្បធម៌ និងការអប់រំផងដែរ។ លោកEideបានថ្លែងថា ក្រុមសហព័ន្ធកីឡាសកលវិទ្យាល័យអន្តរជាតិបានមកដល់ទីក្រុង Chengdu មុនពេលនេះ ដើម្បីរួមសហការជាមួយគណៈកម្មាធិការរៀបចំការប្រកួត។ សមាគមកីឡាសកលវិទ្យាល័យចិន រដ្ឋាភិបាលចិន គណៈកម្មាធិការរៀបចំការប្រកួត និងបុគ្គលិកទាំងអស់ពិតជាគួរឱ្យទុកចិត្តណាស់។ ព្រឹត្តិការណ៍មុនៗដែលរៀបចំឡើងនៅប្រទេសចិន សុទ្ធតែទទួលបានជោគជ័យយ៉ាងខ្លាំង។

តំណាងបច្ចេកទេសមកពីសហព័ន្ធកីឡាសកលវិទ្យាល័យអន្តរជាតិ និងប្រធានគណៈប្រតិភូបច្ចេកទេសមកពីសហព័ន្ធកីឡាវិញ្ញាសាតែមួយ អន្តរជាតិនានាបានមើលឃើញការងារត្រៀមរៀបចំប្រកបដោយកម្រិតខ្ពស់។ នៅឆ្នាំ២០២៥ ទីក្រុង Chengdu នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាពិភពលោក សមាជិកទាំងអស់នៃគណៈកម្មាធិការរៀបចំការប្រកួត អាចប្រើប្រាស់បទពិសោធ ដែលទទួលបាននៅក្នុងការប្រកួតលើកនេះ ដើម្បីធ្វើការងារត្រៀមរៀបចំឱ្យបានល្អសម្រាប់ព្រឹត្តិការណ៍ពហុកីឡា ឬការប្រកួតកីឡាវិញ្ញាសាតែមួយផ្សេងៗទៀតនាពេលអនាគត។ នេះក៏ជាឧត្តមភាពដ៏ធំផងដែរ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះមនុស្សគ្រប់រូប ដែលរួមទាំងអ្នកស្ម័គ្រចិត្តនិងថ្នាក់ដឹកនាំជាន់ខ្ពស់ ពួកគាត់បានរួមគ្នាដើម្បីផ្តល់ឱ្យពួកយើង នូវព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះ។

លោក Eide បានសង្កត់ធ្ងន់ថា ពាក្យស្លោកនៃការប្រកួតកីឡាសកលវិទ្យាល័យពិភពលោកលើកនេះគឺ "ទីក្រុងChengdu សម្រេចបានសុបិន" ។ ការប្រកួតលើកនេះក៏បានបន្ថែមប្រធានបទមួយចំនួនផងដែរដូចជាទីក្រុងបៃតង ការការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ បច្ចុប្បន្ននេះ ការប្រកួតកីឡាសកលវិទ្យាល័យពិភពលោកគឺជា គម្រោងគ្រប់ជ្រុងជ្រោយមួយដែលរួមបញ្ជូលជាមួយគ្នានូវវប្បធម៌ កីឡា ការអប់រំ និងបេតិកភណ្ឌគ្រប់ប្រភេទផ្សេងៗ។លោកEideក៏បានសម្តែងការស្វាគមន៍ចំពោះពិភពលោកទាំងមូល ឱ្យមកលេងទីក្រុងChengdu ផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន