(ប៉េកាំង)៖ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានសង្កត់ធ្ងន់ក្នុងអំឡុងពេលចុះត្រួតពិនិត្យនៅខេត្ត Sichuan នាពេលថ្មីៗនេះថា ខេត្តSichuan គួរតែក្តាប់ជាប់គោលជំហរជាយុទ្ធសាស្ត្រ និងបេសកកម្មជាយុទ្ធសាស្ត្ររបស់ខ្លួនបន្ថែមទៀត ដោយឈរលើស្ថានភាពទូទៅនៃប្រទេសទាំងមូល ផ្អែកលើស្ថានភាពពិតក្នុងតំបន់ កំណត់យ៉ាងច្បាស់នូវគំនិតអភិវឌ្ឍន៍ និងទិសដៅអភិវឌ្ឍន៍ដ៏សំខាន់ ពង្រឹងភាពខ្លាំង កែលម្អភាពខ្សោយ ខិតខំបង្កើតសមិទ្ធផលថ្មីក្នុងការលើកកម្ពស់ សមត្ថភាពច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការកសាងប្រព័ន្ធឧស្សាហកម្មទំនើប ការជំរុញការស្តារការអភិវឌ្ឍនៃជនបទ និងការពង្រឹងអភិបាលកិច្ចផ្នែកអេកូបរិស្ថាន ដើម្បីជំរុញអភិបាលកិច្ចនៃខេត្ត Sichuan និងការស្តារការអភិវឌ្ឍនៃខេត្តSichuanក្នុងយុគសម័យថ្មីដល់កម្រិតថ្មី ហើយខិតខំចារទំព័រថ្មីរបស់ខេត្ត Sichuan ដែលធ្វើទំនើបកម្មតាមបែបផែនចិន។

លោក Xi Jinping បានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីការបន្តវេនបេតិកភណ្ឌប្រវត្តិសាស្ត្រនិងវប្បធម៌ និងការការពារអេកូបរិស្ថាន តាមបណ្តោយទន្លេ Han ។ កាលពីថ្ងៃទី ២៩ ខែកក្កដា ក្នុងដំណើរវិលត្រឡប់ទៅទីក្រុងប៉េកាំងវិញ លោក Xi Jinping បានអញ្ជើញចុះត្រួតពិនិត្យការងារនៅទីក្រុង Hanzhong៕

វិទ្យុមិត្តភាពកម្ពុជាចិន