(ប៉េកាំង)៖ ថ្ងៃទី៣០ខែកក្កដា គណៈប្រតិភូកីឡាចិនទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងការប្រកួតកីឡាសកលវិទ្យាល័យពិភពលោក ក្រុងChengdu ដោយទទួលបានមេដាយមាសចំនួន៩គ្រឿងក្នុងមួយថ្ងៃ។ គិតរហូតដល់ថ្ងៃទី៣០ខែកក្កដា តាមម៉ោងក្រុងប៉េកាំង គណៈប្រតិភូកីឡាចិនបានឈរនៅលេខរៀងទី១ ក្នុងតារាងមេដាយមាសនិងតារាងមេដាយដោយទទួលបានមេដាយមាសចំនួន១៣គ្រឿង មេដាយប្រាក់ចំនួន៤គ្រឿងនិងមេដាយសំរឹទ្ធចំនួន៣គ្រឿង។

នៅកន្លែងប្រកួតនៃវិញ្ញាសាជាច្រើន ដូចជាកីឡាវាយកូនឃ្លីលើតុ បាល់បោះ វាយសី ក្បាច់គុននិងកីឡាកាយសម្ព័ន្ធជាដើម សុទ្ធតែអាចមើលឃើញទស្សនិកជនជាច្រើន ដែលពោរពេញទៅដោយភាពរាក់ទាក់កក់ក្តៅ មិនថាអត្តពលិកមកពីប្រទេសណា និងមិនថាឈ្នះឬចាញ់ ពួកគេសុទ្ធតែបានជួយស្រែកហ៊ោសាទរ ចំពោះការប្រកួតដ៏អស្ចារ្យរបស់អត្តពលិកទាំងឡាយ ។ តាមការផ្សាយដំណឹងឱ្យដឹងថា ចាប់ពីបានដាក់លក់សំបុត្រដោយចែកជាដំណាក់កាលនៅខែមិថុនាមក សំបុត្រចូលទស្សនាការប្រកួត នៃវិញ្ញាសានានានៃការប្រកួតកីឡាសកលវិទ្យាល័យពិភពលោកក្រុង Chengdu ទទួលប្រជាប្រិយភាពយ៉ាងខ្លាំង អ្នកក្រុងជាច្រើនសប្បាយរីករាយដោយសារ អាចទិញបានសំបុត្រចូលទស្សនាការប្រកួតកីឡាសកលវិទ្យាល័យពិភពលោក៕

(វិទ្យុមិត្តភាពកម្ពុជាចិន)