(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អ៊ុយក្រែន នឹងចាប់ផ្ដើមពិភាក្សាជាមួយសហរដ្ឋអាមេរិក ស្ដីពីការធានាសន្តិសុខ
២៖ ព្យុះទីហ្វុង Doksuri៖ មនុស្សរាប់ម៉ឺននាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែង ខណៈភ្លៀងធ្លាក់ខ្លាំងវាយប្រហារទីក្រុងប៉េកាំង
៣៖ លោក ហ្សេលេនស្គី ថាសង្រ្គាមកំពុងត្រឡប់ចូលទៅក្នុងទឹកដីរុស្ស៉ីវិញ ក្រោយការវាយប្រហារយន្ដហោះដ្រូនលើទីក្រុងមូស្គូ
៤៖ រដ្ឋាភិបាលអូស្រ្តាលី៖ គ្មានសង្ឃឹមថាមានអ្នកនៅរស់រានមានជីវិត ពីហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រយោធា នោះទេ
៥៖ ទីក្រុងកៀវបង្ហើបឱ្យដឹងថា អារ៉ាប៊ីសាអូឌីតកំពុងត្រៀមរៀបចំ កិច្ចប្រជុំស្តីពីសន្តិភាពអ៊ុយក្រែន
៦៖ តុលាការនៅប្រទេសជប៉ុន ផ្តន្ទាទោសបុរសម្នាក់ ឱ្យជាប់ពន្ធនាគារ២៣ឆ្នាំ ជុំវិញករណីវាយប្រហារលើរថភ្លើង កាលពីឆ្នាំ២០២១