(ប៉េកាំង)៖ ពេលថ្មីៗនេះ មិនត្រឹមតែប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានអំពាវនាវឱ្យរដ្ឋាភិបាលលោក YoonSeok-Youl"ចាំបាច់ត្រូវកែលម្អទំនាក់ទំនងជាមួយប្រទេសចិនក្នុងពេលឆាប់ៗ" ប៉ុណ្ណោះទេ សូម្បីតែមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយចំនួន ដែលបូករួមទាំងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ក៏បានរំពឹងថានឹង"សម្របសម្រួលទំនាក់ទំនងជាមួយប្រទេសចិន និងបង្កើនចំណងមិត្តភាពរវាងចិននិងកូរ៉េខាងត្បូង"ផងដែរ។

នេះសរបញ្ជាក់ឱ្យឃើញថា មិនថារដ្ឋាភិបាលរបស់លោក YoonSeok-Youl មានភាពក្អេងក្អាងយ៉ាងណានៅក្នុងគោលនយោបាយ ចំពោះប្រទេសចិនក៏ដោយ ប៉ុន្តែ ការពឹងផ្អែកទៅលើប្រទេសចិនរបស់សេដ្ឋកិច្ចកូរ៉េខាងត្បូងគឺពិបាកផ្លាស់ប្ដូរណាស់។ ក្នុងសភាពការណ៍បែបនេះ ប្រសិនបើកូរ៉េខាងត្បូងនៅតែបន្តធ្វើតាមអាមេរិក ដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនដោយមិនបកក្រោយ ជាលទ្ធផលមានតែធ្វើឱ្យបរិយាកាសនាំចេញពាណិជ្ជកម្មរបស់កូរ៉េខាងត្បូងទៅកាន់ប្រទេសចិនកាន់តែអាប់អួថែមទៀត ហើយអ្នកដែលរងការខាតបង់នៅទីបញ្ចប់នោះ នៅតែជាសហគ្រាសរបស់កូរ៉េខាងត្បូងដដែល៕

វិទ្យុមិត្តភាពកម្ពុជាចិន