(ពិភពលោក)៖ នៅថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ចិនព្រមានពីការវាយប្រហារនៃព្យុះទីហ្វុងទី៣ ក្នុងរយៈពេលត្រឹមតែ៣សប្តាហ៍

២៖ គណបក្សប្រឆាំងអាហ្រ្វិកខាងត្បូង អំពាវនាវឱ្យមេដឹកនាំក្រុមប្រទេស BRICS ធ្វើពហិកាចំពោះកិច្ចប្រជុំកំពូល ដើម្បីជាការគាំទ្រដល់លោក ពូទីន

៣៖ មនុស្ស៩នាក់ស្លាប់ និងជាង១០០នាក់របួស ក្នុងហេតុការណ៍ផ្ទុះឃ្លាំងស្តុកកាំជ្រួច នៅភាគខាងត្បូងប្រទេសថៃ

៤៖ នាយករដ្ឋមន្រ្តីប៉ូឡូញ អះអាងថា សមាជិកច្រើនថែមទៀតនៃក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner ផ្លាស់ទីមកកាន់តែកៀកព្រំប្រទល់ប៉ូឡូញ

៥៖ លោក ពូទីន ថារុស្ស៉ីមិនបានបដិសេធនោះទេ ចំពោះកិច្ចពិភាក្សាស្វែងរកសន្តិភាពជាមួយអ៊ុយក្រែន

៦៖ កូនប្រុសប្រធានាធិបតីកូឡុំប៊ី ត្រូវបានចាប់ខ្លួនពាក់ព័ន្ធការលាងលុយកខ្វក់ ខណៈឪពុកប្រកាសមិនប្រើអំណាចលូកដៃ