(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លោក គីម ជុងអ៊ុន សន្យាអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយចិន ឱ្យដល់ «កម្រិតខ្ពស់ថ្មីមួយ»

២៖ លោក Blinken៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី ធ្វើដំណើរទៅកូរ៉េខាងជើង ដើម្បីស្វែងរកការផ្គត់ផ្គង់អាវុធ

៣៖ Financial Times: អ៊ុយក្រែន កំពុងប្រើគ្រាប់រ៉ុក្កែតកូរ៉េខាងជើង ដើម្បីកម្ទេចកងកម្លាំងរុស្ស៉ី

៤៖ សហភាពអឺរុប ផ្អាកជំនួយថវិកា និងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយប្រទេសនីហ្សេ ក្រោយពីមានរដ្ឋប្រហារ

៥៖ លោក បៃដិន ថាមេដឹកនាំវៀតណាមចង់ជួបរូបលោក នៅឯកិច្ចប្រជុំកំពូល G20 ដើម្បីលើកកម្ពស់ទំនាក់ទំនង

៦៖ ព្យុះភ្លៀង បង្ករការជន់លិចនៅភាគខាងជើងប្រទេសចិន ខណៈទីក្រុងប៉េកាំងជម្លៀសមនុស្សរាប់ពាន់នាក់