(ប៉េកាំង)៖ នៅយប់ ថ្ងៃទី២៨ ខែកក្កដា ពិធីបើកការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោករដូវក្តៅលើកទី៣១ បានរៀបចំឡើងនៅទីក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន។ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមក្នុងពិធីបើកព្រមនិងប្រកាសបើកការប្រកួតកីឡា សាកលវិទ្យាល័យពិភពលោក លើកនេះ។
លោក Huai Jinpeng ប្រធានគណៈកម្មាធិការរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោក Chengdu បានថ្លែងសុន្ទរកថាដែលតំណាងឱ្យ គណៈកម្មាធិការរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោក Chengdu សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះអត្តពលិក គ្រូបង្វឹក មន្ត្រីបច្ចេកទេស និងភ្ញៀវកិត្តិយសដែលមកពីប្រទេស និងតំបន់នានាក្នុងពិភពលោក ហើយសូមជូនពរពួកគេឱ្យផ្សព្វផ្សាយស្មារតីកីឡាឱ្យបានល្អបង្ហាញនូវយុវភាព ពង្រឹងសាមគ្គីភាពនិងមិត្តភាព។
លោក Eide ប្រធានស្តីទីសហព័ន្ធកីឡាសាកលវិទ្យាល័យអន្តរជាតិបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលចិន ខេត្តSichuan ទីក្រុងChengdu និងអ្នកចូលរួមទាំងអស់ដែលបានរួមគ្នាបង្កើតព្រឹត្តិការណ៍កីឡាដែលស្របតាមការរំពឹងទុក ហើយនិងសូមផ្ញើការជូនពរដ៏ល្អប្រសើរដល់អត្តពលិកទាំងអស់ ដែលចូលរួមការប្រកួតកីឡាលើកនេះ។ ភ្ញៀវកិត្តិយសអន្តរជាតិដែលអញ្ជើញចូលរួមក្នុងពិធី បើក រួមមាន៖ លោក Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី និងភរិយា លោក Ghazouani ប្រធានាធិបតីម៉ូរីតានី លោក Ndayishimiye ប្រធានាធិបតីប៊ូរុនឌី លោក Ali ប្រធានាធិបតីហ្កីយ៉ាណា លោក Garibashvili នាយករដ្ឋមន្រ្តីហ្ស៊កហ្ស៊ី៕
(វិទ្យុមិត្តភាពកម្ពុជាចិន )