(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ លោកស្រី Zou Yun ពិធិការិនីនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនសួរថា ពិភពលោកនាពេលបុច្ចប្បន្នកំពុងប្រឈមមុខនឹងកត្តាមិនប្រាកដប្រជានិងបញ្ហាប្រឈមជាច្រើនដែលមិនធ្លាប់មានពីមុនមក ។ តើលោកសម្គាល់ឃើញថា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping មានន័យអ្វីខ្លះ ?

លោក Manasseh Damukana Sogavare នាយករដ្ឋមន្ត្រីនៃប្រទេសប្រជុំកោះសាឡូម៉ូនបានលើកឡើងថា ពេលថ្លែងអំពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ប្រហែលដូចប្រសាសន៍របស់លោកស្រីដែលបានលើកឡើងថា ពិភពលោកបានឆ្លងកាត់បញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក ។ យើងពិតជាត្រូវខិតខំប្រឹងប្រែងកែសម្រួល ទិសដៅអភិវឌ្ឍន៍ប្រទេសជាតិឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ ហើយយើងមិនអាចគិតពិចារណាតែផលប្រយោជន៍ផ្ទាល់ខ្លួនបានទេ ។ អ្វីដែលខ្ញុំចង់សំដៅលើគឺ ពិភពលោកទាំងមូល ។ ពីព្រោះថា ប្រសិនបើប្រទេសមហាអំណាចគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន នោះវានឹងបង្កជាវិសមភាព ហេតុនេះហើយ យើងក៏មិនអាចបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការធ្វើប្រតិបតិ្តការរួមនោះទេ នេះជាអ្វីដែលគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលបាននិងកំពុងយកចិត្តទុកដាក់ ។

លោកស្រី Zou Yun បានថ្លែងថា អ្វីដែលអម្បាញ់មិញលោកបានលើកឡើងគឺមានន័យថា កសាងអនាគតរួម ។

លោក Manasseh Damukana Sogavare នាយករដ្ឋមន្ត្រីនៃប្រទេសប្រជុំកោះសាឡូម៉ូនបានថ្លែងថា បាទ គឺកសាងអនាគតរួម ។ នេះគឺជាភពផែនដីរួមដែលមនុស្សជាតិទាំងមូលស្នាក់អាស្រ័យ ក៏ដូចជាពិភពលោករួមដែលយើងទាំងអស់គ្នាស្នាក់អាស្រ័យ ។ ដូច្នេះ នេះជាគំនិតផ្ដួចផ្ដើមមួយដែលគួរឱ្យអ្នកផងកោតសរសើរ ។ គំនិតផ្តួចផ្តើមនេះគួរតែទទួលបានការយកចិត្តទុកដាក់ និងការពិគ្រោះពិភាក្សាយ៉ាងហ្មត់ចត់ពីសំណាក់ពិភពលោក ហើយត្រូវដាក់បញ្ចូលទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ។ ពេលថ្លែងអំពីគំនិតផ្តួចផ្តើមសន្តិសុខសកល ពិភពលោកនាពេលបច្ចុប្បន្នកំពុងមានភាពកាន់តែច្របូកច្របល់ ក្នុងបរិបទបែបនេះ ការលើកឡើងគំនិតផ្តួចផ្តើមនេះ គឺ ចំពេលវេលាណាស់ ។ គំនិតផ្តួចផ្តើមសន្តិសុខសកលគឺជាគំនិតផ្តួចផ្តើមដ៏អស្ចារ្យមួយ ។ គំនិតផ្តួចផ្តើមនេះគិតពិចារណាដល់កង្វល់របស់មនុស្សជាតិ ។ យើងសូមសម្តែងការកោតសរសើរចំពោះការងារនេះ៕

វិទ្យុមិត្តភាពកម្ពុជាចិន