(តៃប៉ិ)៖ កោះតៃវ៉ាន់ បានធ្វើសមយុទ្ធ Han Kuang ដ៏មានរយៈពេលខ្លីមួយ ដែលគេចាត់ទុកថាជាសារ ចំពោះប្រទេសចិនថា តៃវ៉ាន់តែងត្រៀមខ្លួនដើម្បីទប់ស្កាត់ការវាយប្រហារណាមួយ ពីសំណាក់ ចិនដីគោក។ សមយុទ្ធនេះបានធ្វើទន្ទឹមនឹងភាពតានតឹងក្នុងតំបន់មានលក្ខណៈធ្ងន់ធ្ងរ។

អាកាសយានដ្ឋានអន្តរជាតិ Taoyuan របស់កោះតៃវ៉ាន់ បានក្លាយជាកន្លែងនៃទីវាលធ្វើសមយុទ្ធក្លែង Simulated Battlefield កាលពីថ្ងៃពុធ ក្នុងការត្រៀមខ្លួនទុកជាមុន បើសិនជាមាន ការវាយប្រហារណាមួយ ពីសំណាក់កងកម្លាំងរំដោះប្រជាជនចិន។ ការហ្វឹកហាត់សមយុទ្ធនេះ បានទ​ន្ទឹមនឹងសេចក្តីរាយការណ៍ ជុំវិញភាពតានតឹងក្នុងតំបន់កាន់តែកើនឡើង។

ប្រមាណបីថ្ងៃមុនការធ្វើសមយុទ្ធនោះ សេចក្តីរាយការណ៍របស់ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា កងកម្លាំងចិនដីគោកបានបញ្ជូនយន្តហោះចម្បាំងច្រើនសិបគ្រឿង រួមមានទាំង យន្តហោះប្រយុទ្ធនិងយន្តហោះទម្លាក់គ្រាប់បែក សម្តៅមកទិសកោះតៃវ៉ាន់។

ក្រសួងការពារជាតិចិនតៃវ៉ាន់បានថ្លែងថា សមយុទ្ធ Han Kuang ក្នុងសប្តាហ៍នេះត្រូវបានរៀប ចំឡើងឡើង ដើម្បីសាកល្បងសម្របសម្រួលកិច្ចសហប្រតិបត្តិការ ពីសាខាមួយទៅសាខាមួយ និងការធ្វើតេស្តលើសមត្ថភាពឆ្លើយតបនឹងគ្រាអាសន្ន ក្នុងពេលណាដែលមានអំពើឈ្លាន ពានរបស់កម្លាំងចិនដីគោកចូលមកក្នុងដែនកោះតៃវ៉ាន់។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា មុនសមយុទ្ធរបស់ចិនតៃវ៉ាន់នេះ កងទ័ពរំដោះប្រជា ជនចិនបានបញ្ជូនយន្តហោះ៣៧គ្រឿង និងនាវា០៧គ្រឿងដោយធ្វើដំណើរព័ទ្ធជុំវិញតៃវ៉ាន់ រវាងពីព្រឹកព្រលឹមថ្ងៃសុក្រដល់ព្រឹកព្រលឹមថ្ងៃសៅរ៍សប្តាហ៍កន្លងមកនេះ។ ចិនតៃវ៉ាន់បានកត់ សម្គាល់ថា យន្តហោះចម្បាំងរបស់ចិនរួមមានយន្តហោះ J-10, J-16 និងយន្តហោះទម្លាក់គ្រាប់ បែក H-6 និងយន្តហោះចម្បាំងនានាចំនួន២២គ្រឿងដទៃទៀត បានធ្វើដំណើរឆ្លងកាត់ ខ្សែកណ្តាលនៃច្រកសមុទ្ទតៃវ៉ាន់ ដែលតៃវ៉ាន់តែងចាត់ទុកជាខ្សែបន្ទាត់ខណ្ឌបែងចែកព្រំដែន រវាងកោះតៃវ៉ាន់និងចិនដីគោក។

សមយុទ្ធ Han Kuang របស់ចិនតៃវ៉ាន់កាលពីថ្ងៃទី២៦កក្កដា មានការចូលរួមពីឧទ្ធម្ភាគចក្រ យោធាហោះឆ្វាត់ឆ្វែងពេញអាកាស និងមានទាហានដាក់ពង្រាយជាច្រើននៅលើបរិវេណ ព្រលានយន្តហោះTaoyuan ដែលត្រូវគេចាត់ទុកថា ជាសមយុទ្ធបង្ហាញនូវរបៀបរៀបចំសេ ណារីយ៉ូផ្សេងៗ ក្នុងការអាចប្រឈមទប់ទល់នឹងការគំរាមកំហែងរបស់ចិនដីគោក ជាពិសេសក្តីបារម្ភនេះ កាន់តែកើនឡើងចាប់តាំងពីមានការឃើញសង្គ្រាមកើតឡើង ក្នុងទឹកដីអ៊ុយក្រែននោះមក។

កោះតៃវ៉ាន់គឺជាកោះដែលសាធារណរដ្ឋប្រជាមានិតចិន បានចាត់ទុកថាជាផ្នែកមួយនៃទឹក ដី របស់ចិនដីគោក ប៉ុន្តែកោះតៃវ៉ាន់បានព្យាយាមចង់បំបែកខ្លួនជារដ្ឋផ្តាច់ខ្លួនចេញពីសាធារណ រដ្ឋប្រជាមានិតចិន។ មេដឹកនាំចិនលោកស៊ីជីនពីង បានព្រមានថានឹងអាចធ្វើសកម្មភាពវាយ ប្រហារបង្រួបបង្រួម បើសិនណាជាចាំបាច់ ដែលការព្រមាននោះបានជម្រុញឱ្យតៃវ៉ាន់រៀបចំ ខ្លួនទុកជាមុន ដើម្បីការបង្កាហេតុការណ៍ដែលអាចកើតឡើង។ បទពិសោធន៍នៃសង្គ្រាមក្នុង អ៊ុយក្រែនបានបង្ហាញថាទីព្រលានអាកាសយានដ្ឋាន គឺជាគោលដៅចំបងមុនគេបំផុតនៃការ វាយប្រហារបើសិនជាមានការផ្ទុះអាវុធបង្កើតជាសង្គ្រាមរវាងចិនដីគោកនិងចិនតៃវ៉ាន់។

មន្ត្រីតៃវ៉ាន់ថ្លែងថា បទពិសោធន៍ក្នុងសង្គ្រាមអ៊ុយក្រែននោះ គឺរុស្ស៊ីបានគ្រប់គ្រងដែនអាកាសអ៊ុយ ក្រែនបានមុនគេបំផុត ហើយបទពិសោធន៍នោះគឺតម្រូវឱ្យតៃវ៉ាន់ត្រូវរៀបចំការពារយ៉ាងមត់ ចត់ មិនឱ្យព្រលានយន្តហោះណាមួយរបស់ខ្លួនត្រូវស្ថិតក្រោមការចូលគ្រប់គ្រងរបស់សត្រូវឡើយ។

សមយុទ្ធដែលមានរយៈពេលតែប្រមាណ៣០នាទីនាព្រលានយន្តហោះTaoyuan កាលពីថ្ងៃ ពុធ ត្រូវគេឃើញមានការចូលរួមពីទាហានពាក់មួកសុវត្ថិភាពពណ៌ក្រហមដែលគេសម្គាល់ថា គឺជាក្រុមដែលចូលមកឈ្លានពាន និងពួកគេធ្វើសកម្មភាពវាយប្រហារបាញ់តទល់គ្នាជាមួយ នឹងប៉ូលីសដែលការពារនៅអាកាសយានដ្ឋាន។ ក្រុមអ្នកពន្លត់អគ្គីភ័យត្រូវគេឃើញថាបានអនុ វត្តការពន្លត់ភ្លើងរ​បស់គេក្នុងការធ្វើលំហាត់សមយុទ្ធដែលត្រៀមលក្ខណៈទុកជាមុន ដើម្បីការ បង្កាការវាយលុកណាមួយពីសំណាក់ប្រទេសចិន។

ឧទ្ធម្ភាគចក្រយោធា ត្រូវគេឃើញបានហោះហើរនៅលើ​អាកាសយានដ្ឋាន ជាមួយការដាក់​ពង្រាយ​ទាហាន​សត្រូវ​នៅ​លើទី​ធ្លាបរិវេណព្រលានយន្តហោះ។ ខណៈដែលទាហានសត្រូវ បានធ្វើដំណើរចូលទៅជិតអគារក្បែរអាកាសយានដ្ឋាន, ក្រុមទាហានសត្រូវបានធ្វើការបាញ់ ប្រហារតាមដងផ្លូវជាមួយក្រុមទាហានតៃវ៉ាន់ ដែលស្ថិតប្រចាំការពារក្នុងកន្លែងនិងបាញ់តទល់ ជាមួយនឹងទាហានដទៃទៀត ដែលពួននៅក្នុងទីជម្រកលាក់ខ្លួនបណ្តោះអាសន្ន។

សមយុទ្ធ​៣០​នាទីក្រោយមក​បាន​បញ្ចប់ ​ខណៈ​ដែល​ទាហានតៃវ៉ាន់​បាន​អនុវត្ត​ការ​បោសសម្អាត​កងកម្លាំង​សត្រូវ​ដែល​នៅ​សេសសល់​ ដោយការដោត​ទង់ជាតិ​តៃវ៉ាន់​នៅ​ទីចុង​បញ្ចប់ ​ដើម្បី​បង្ហាញ​ពី​សកម្មភាពជោគជ័យចុងក្រោយរបស់ខ្លួន ដែលអាចការពារព្រលានអាកាស យានដ្ឋានដោយជោគជ័យ។
ក្នុងពេលធ្វើសមយុទ្ធនោះ, គេបានដាក់ចេញនូវវិធានការត្រួតពិនិត្យដែនអាកាសថែមទៀត ដោយហាមឃាត់យន្តហោះជាបណ្តោះអាសន្នមិនឱ្យចុះចតឬហោះឡើងចេញចូលឡើយ។

កោះតៃវ៉ាន់ក្នុងរយៈពេលចុងក្រោយនេះ បានបង្កើននូវសមត្ថភាពយោធារបស់ខ្លួនយ៉ាងខ្លាំងក្លា។ លោកស្រី សៃ អ៊ឹងវិន មេដឹកនាំកោះតៃវ៉ាន់ តាមរយៈកិច្ចសហការរបស់លោកស្រីជាមួយ នឹងសហរដ្ឋអាមេរិកបង្កើនការធ្វើទំនើបកម្មយោធា ដោយជម្រុញឱ្យកោះនេះមានដាក់ប្រព័ន្ធ អាវុធការពារអាកាស, ការបង្កើនចំនួនយន្តហោះចម្បាំងទំនើបនិងថែមទាំងមាននាវាចម្បាំង មុជទឹក និងជាមួយការបង្កើននេះ លោកស្រីសៃអ៊ឹងវិន បានប្តេជ្ញាថានឹងការពារដែនកោះតៃវ៉ាន់នេះ មិនឱ្យធ្លាក់ចូលក្នុងការគ្រប់គ្រងរបស់សាធារណរដ្ឋប្រជាមានិតចិនឡើយ។

ការត្រៀមរៀបចំខ្លួនរបស់តៃវ៉ាន់បង្កាការពារកោះ បានទន្ទឹមនឹងមានសេចក្តីរាយការណ៍ពី ប្រទេសអ៊ុយក្រែនដែលនិយាយថា ចិនបានបញ្ជួនដ្រូនរបស់ខ្លួនផ្តល់ទៅឱ្យរុស្ស៊ីដែលកំពុងធ្វើ សង្គ្រាមនាភាគខាងកើតប្រទេសអ៊ុយក្រែន។ សេចក្តីរាយការណ៍របស់Politico ក្នុងសប្តាហ៍ នេះបានចោទថា ចិនបានបញ្ជួនសម្ភារៈយោធាដោយគ្រប់គ្រាន់ផ្តល់ទាហានរុស្ស៊ីដែលកំពុង ធ្វើការប្រយុទ្ធលើសមរភូមិ។ ប៉ុន្តែប្រទេសចិនបានបដិសេធជុំវិញសេចក្តីរាយការណ៍ផ្តល់ សម្ភារៈយោធានេះ។ Politico បានរាយការណ៍ទៀតថា រុស្ស៊ីបានទិញពីចិននូវអាវក្រោះ, មួកដែក, គ្រឿងប្រើប្រាស់ ការពារខ្លួនទូទៅ Protective Gear ពីក្រុមហ៊ុន Shanghai H Win New Material Technology របស់ប្រទេសចិន។ សម្ភារៈទាំងនេះ ត្រូវ Politico រាយការណ៍ ថាបានផ្គត់ផ្គង់ដល់ទាហានរុស្ស៊ី ។ Politico និយាយបន្តថាដ្រូនជាច្រើនតម្លៃ១០០លាន ត្រូវបានលក់ទៅឱ្យរុស្ស៊ីសម្រាប់ប្រើប្រាស់បំផ្លាញកាំភ្លើងធំ និងសម្រាប់ធ្វើការទម្លាក់គ្រាប់បែក, ឧបករណ៍អុបទិកមើលចម្ងាយឆ្ងាយរបស់ចិនដែលអាច មើលឃើញទាហានច្បាស់នាពេល យប់និងឧបករណ៍ទាំងនេះ ត្រូវបានគេចាត់ទុកថាជាការជួយទាហានរុស្ស៊ីក្នុងការសម្លាប់សត្រូវ។ ប្រទេសចិនបានបន្តបដិសេធថា គេមិនបានបញ្ជួនឧបករណ៍យោធាសម្លាប់សត្រូវ ណាមួយដល់រុស្ស៊ីនោះឡើយ។

ទោះជាយ៉ាងណាក៏ដោយនៅលើសមរភូមិនោះវិញ អ៊ុយក្រែនបានអះអាងថាគេបានរកឃើញ សម្ភារៈខ្លះរបស់ចិនក្នុងកន្លែងដែលគេចូលកាន់កាប់ទីកន្លែងអាវុធរបស់រុស្ស៊ីដែលដកថយ។ ប៉ុន្តែសម្ភារៈនោះជាអ្វី ក៏មិនមានការបញ្ជាក់ច្បាស់លាស់ឡើយ។ នៅជាមួយគ្នានេះដែរ កាសែត The Washington Post របស់អាមេរិកបានរាយការណ៍បន្ថែមដកស្រង់ឯកសារសម្ងាត់របស់សហរដ្ឋអាមេរិក ដែលនិយាយថា ចិនបានយល់ព្រមបញ្ជួនអាវុធសម្លាប់មនុស្សទៅឱ្យរុស្ស៊ី និងគ្រោងបញ្ជួនសម្ភារៈយោធាទៅឱ្យរុស្ស៊ី ដោយក្លែងថាជាឧបករណ៍ស៊ីវិល។
ប្រទេសចិនតែងបង្ហាញនូវជំហរអព្យាក្រិតរបស់ខ្លួន ក្នុងជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែននិងវេលា ថ្មីៗនេះទៀតថែមទាំងបានរៀបចំនូវសំណើស្វែងរកសន្តិភាពរប​ស់ខ្លួន ដើម្បីរកការបញ្ចប់ សង្គ្រាម ប៉ុន្តែសំណើនោះមិនត្រូវបានអ៊ុយក្រែននិងប្រទេសលោកខាងលិចបានទទួលយកនោះឡើយ។ សេចក្តីរាយការណ៍ពីប្រទេសរុស្ស៊ីនៅថ្ងៃទី២៦កក្កដានេះ បានឱ្យដឹងទៀតថា
លោកវ្លាឌី មៀរពូទីនគ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននាខែតុលាខាងមុខនេះក្នុង ពេលដែលរដ្ឋធានីប៉េកាំងនឹងត្រូវរៀបចំកិច្ចប្រជុំផ្លូវនិងខ្សែក្រវាត់របស់ខ្លួន៕