(នីញ៉ាម៉េ)៖ យោធានៅក្នុងប្រទេសនីហ្សេ បានទទួលស្គាល់ពីការធ្វើរដ្ឋប្រហារទម្លាក់លោកប្រធានាធិបតី មហំាម៉ាត់ បាហ្សូម (Mohamed Bazoum) ចេញពីអំណាច កាលពីថ្ងៃពុធសប្ដាហ៍នេះ ពោលតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសមាជិកកងអង្គរក្សមួយចំនួនរបស់លោក បាហ្សូម ចាប់ខ្លួនរូបលោកឃុំក្នុងការិយាល័យ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយតាមកញ្ចប់ទូរទស្សន៍រដ្ឋ យោធានៃប្រទេសនីហ្សេ បានគូសបញ្ជាក់ដូច្នេះថា «កម្លាំងការពារជាតិ និងកងកម្លាំងសន្តិសុខ... បានសម្រេចចិត្តបិទបញ្ចប់របបដឹកនាំរបស់លោកប្រធានាធិបតី បាហ្សូម»។ យោធានីហ្សេក៏បានឱ្យដែរថាស្ថាប័នរដ្ឋទាំងអស់នឹងត្រូវផ្អាកដំណើរការ ការបិទព្រំដែន បណ្ដោះអាសន្ន ព្រមទាំងការដាក់ចេញបម្រាគោរចរ រហូតទាល់តែមានការជូនដំណឹងជាថ្មី។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ គេមិនទាន់ដឹងនៅឡើយនោះទេថាតើលោកប្រធានាធិបតី បាហ្សូម កំពុងស្ថិតនៅទីណា ឬក៏ថាតើលោកបានលាលែងចេញពីតំណែង ហើយឬក៏យ៉ាងណានោះទេ ខណ​ៈសហរដ្ឋអាមេរិកបានអំពាវនាវភ្លាមៗ​ឱ្យដោះលែងលោក បាហ្សូម រីឯសហភាពអាហ្វ្រិកបានថ្កោលទោសនូវអ្វីដែលពួកគេហៅថាជាការ ប៉ុនប៉ងធ្វើរដ្ឋប្រហារ៕

លោកប្រធានាធិបតី Bazoum