(ញូវយ៉ក)៖ អាជ្ញាធរ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រថយន្តស្ទូចសំណង់មួយបានឆាបឆេះ និងបាក់រលំក្នុងទីប្រជុំជន Manhattan កាលពីថ្ងៃពុធ (២៦ កក្កដា) ដោយបានបណ្តាលឲ្យមនុស្សយ៉ាងតិច ៦នាក់រងរបួស និងរំខានដល់ការធ្វើចរាចរណ៍នៅពេលព្រឹកព្រលឹម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣។
អ្នកពន្លត់អគ្គីភ័យ និងអ្នកជួយសង្គ្រោះបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ហើយបានបិទផ្លូវជុំវិញ និងចរាចរណ៍ទៅកាន់រដ្ឋ New Jersey តាមរយៈផ្លូវរូងក្រោមដី Lincoln ក្នុងអំឡុងពេលម៉ោងប្រញាប់។
នាយកដ្ឋានប៉ូលីសទីក្រុងញូវយ៉ក (NYPD ) បានគូសបញ្ជាក់នៅលើបណ្តាញទំនាក់ទំនងសង្គមថា ដងសន្ទួចសំណង់បានដួលរលំនៅក្បែរបរិវេណ Hudson Yards ប្រហែលម៉ោង ៧៖៣០នាទីព្រឹក (ម៉ោងក្នុងតំបន់) ហើយ
បានជំរុញឱ្យប្រជាជនជៀសវាងតំបន់នោះ។
មន្ត្រីបាននិយាយថា ជនស៊ីវិល៤នាក់ និងអ្នកពន្លត់អគ្គិភ័យ២នាក់បានរងរបួសស្រាល ។ អ្នកពន្លត់អគ្គិភ័យម្នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដោយមានការចាប់ឈឺទ្រូង៕