(ប៉េកាំង)៖ លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាសកលវិទ្យាល័យពិភពលោករដូវក្តៅលើកទី ៣១ នៅទីក្រុង Chengdu ប្រទេសចិនពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែកក្កដា ព្រមនិងរៀបចំពិធីជប់លៀងសម្រាប់ធ្វើបដិសណ្ឋារកិច្ច ចំពោះមេដឹកនាំបរទេស ដែលអញ្ជើញចូលរួមពិធីបើកការប្រកួតនិងបំពេញទស្សនកិច្ចនៅប្រទេសចិនក៏ដូចជាសកម្មភាពជំនួបទ្វេភាគី ។
សូមបញ្ជាក់ថា មេដឹកនាំបរទេសដែលនឹងអញ្ជើញចូលរួមពិធីបើកការប្រកួត និងបំពេញទស្សនកិច្ចនៅប្រទេសចិន រួមមាន លោក Joko ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី, លោក Ghazouani ប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីស្លាមម៉ូរីតានី ,លោកEvariste Ndayishimiyeប្រធានាធិបតីនៃសាធារណរដ្ឋប៊ូរុនឌី, លោក Mohamed Irfaan Ali ប្រធានាធិបតីនៃសាធារណរដ្ឋសហប្រតិបត្តិការហ្គីយ៉ានា, លោកIrakli Garibashvili នាយករដ្ឋមន្រ្តីហ្ស៊កហ្ស៊ី និងលោក Lambka នាយករដ្ឋមន្រ្តីសាធារណរដ្ឋហ្វ៊ីជី៕
វិទ្យុមិត្តភាពកម្ពុជាចិន