(មូស្គូ)៖ មន្ត្រីរុស្ស៉ីម្នាក់និយាយថា ការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែនទៅលើទីក្រុងឌីហ្សាន់ខុយ (Dzhankoi) នៃតំបន់គ្រីមៀ បានត្រូវចំឃ្លាំងស្តុកគ្រាប់រំសេវមួយកន្លែងនៅព្រឹកថ្ងៃចន្ទនេះ ដោយកងកម្លាំងការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ ឬត្រូវប្រព័ន្ធស្ទាក់ចាប់យន្តហោះដ្រូន ១១គ្រឿង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៣។
លោក សឺហ្គៃ អាក់ស៉ីយ៉ូនូវ (Sergei Aksyonov) អភិបាលតំបន់តែងតាំងដោយរុស្ស៉ីនៅតំបន់គ្រីមៀ បានឲ្យដឹងទៀតថា អគារលំនៅឋាននៅតំបន់នោះក៏រងការខូចខាតផងដែរ។ មិនមានករណីស្លាប់និងរបួសណាមួយទេ ប៉ុន្តែមនុស្សដែលរស់នៅក្នុងចម្ងាយ ៥គីឡូម៉ែត្រពៅទីតាំងកើតហេតុកំពុងត្រូវបានជម្លៀសចេញ។
គួរបញ្ជាក់ថា រុស្ស៉ីមានមូលដ្ឋានទ័ពអាកាសនៅក្បែរទីក្រុង Dzhankoi។ មន្ត្រីអ៊ុយក្រែនបាននិយាយជាយូរមកហើយថា ទីក្រុង និងតំបន់ជុំវិញនោះត្រូវបានប្រែក្លាយទៅជាមូលដ្ឋានយោធាដ៏ធំបំផុតរបស់ទីក្រុងមូស្គូនៅគ្រីមៀ៕